Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថខេត្តបញ្ជូនខ្លួន ជនសង្ស័យចែកចាយគ្រឿងញ្ញៀន២នាក់ទៅតុលាការនិងបង្ហាញមុខ ក្រុម​ចោរលួច​ម៉ូតូ២​នាក់​ ឪពុកនិងកូន

(កោះកុង)៖ ដោយអនុវត្ត​ទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីភូមិ-ឃុំ មានសុវត្តិភាពជូនប្រជាពលរដ្ឋ នៅព្រឹក ថ្ងៃទី១៤ ខែមករាឆ្នាំ២០១៧ លោក នួន វុទ្ថា មេបញ្ជាការរងអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ទៅតុលាការ ហើយនិង
បង្ហាញមុខក្រុមចោរលួចម៉ូតូ​២នាក់ ឪពុកនិងកូន ដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ដែលចតទុកនៅចិញ្ចើមផ្លួវ ហើយចូលទៅរកទិញទំនិញ នៃការដាក់តាំងពិរពណ៌រវាងមិត្តភាពកម្ពុជា-ថៃ កាលពី​ថ្ងៃទី៦ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក នួន វុទ្ថា បានថ្លែង​ថា
ជនសង្ស័យចែកចាយគ្រឿងញ្ញៀនមាន
១/​ ឈ្មោះ​ ស្រីុ​ ហួត​ ភេទ​ប្រុស ​អាយុ​ ៣០ឆ្នាំមុខរបរ​កសិករ​ ដែល​មាន​ស្រុក​កំណើត​ភូមិទី១៣ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​ ស្ថិត​ក្នុង​ភូមិ​គគីរ​ជ្រុំ​ ឃុំឫស្សីជ្រុំ​ ស្រុក​ថ្មបាំង

២/​ គុង​ ភក្រ័​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​កម្មករ​ មានទីលំ​នៅ​ ស្ថិត​ក្នុង ​ភូមិ​ព្រៃ​កឹក ឃុំ​កន្ថោរ​ខាង​ជើង ​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ទី​លំនៅ​បច្ចុប្បន្ន​ស្ថិត​ក្នុង ​ភូមិ​ព្រៃ​កឹក ឃុំ​ប្រាសាទ​ភ្នំ​ខ្យង​​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​
ដកហូតបាន​​វត្ថុ​តាង​ រួម​មាន​:
១/​ ប្រាក់​ចំនួន​ ១០៦,០០០​៛​
២​/ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ចំនួន​ ០១
៣/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ (ម៉ាទឹកកក​)ចំនួន​ ១៥​កញ្ចក់​=7.83g
៤​ /ម៉ូតូ​ ១​ គ្រឿង​
៥/​ ទូរស័ព្ទ​ដៃ​ ០៣​ គ្រឿង​
៦​/ថង់​តូច​សំរាប់​ច្រក​ ១​ ដុំ
៧/​ ថ្នាំ​ពេទ្យ​ ៣​ កញ្ចក់
៨/​ គ្រាប់​កង​ ០២​ ប្រអប់
៩​/កាបូប​ដាក់​សំភារៈ​ ចំនួន​ ០២​

និងក្រុមចោលួចម៉ូតូ ២នាក់ឪពុកនិងកូន ទី១៖ ឈ្មោះ ទ្រី ពៅ ​អាយុ៥២ឆ្នាំ មានទីលំនៅឃុំកំពង់ស្វាយ ស្រុកកំពង់​សា្វយ ខេត្តកំពង់ធំ

និងទី២៖ ឈ្មោះ ទ្រី សុផាន់ណា ​អាយុ៣២ឆ្នាំ​ ចំណែកបក្ខពួកម្នាក់ទៀតមានឈ្មោះ ថន តេង រត់គេចខ្លួន ហើយក្រុមជនសង្ស័យនេះ បានមកជួល​បន្ទប់ជួល​ស្នាក់នៅភូមិ៤ សង្កាត់ដងទង់ រយៈពេល២ខែមកហើយ។
លោកមេបញ្ជាការរង បានបញ្ជាក់ថា ចំពោះម៉ូតូដែលជនសង្ស័យលួចបាននេះ ម៉ាកHonda Dream C125 ហើយជនសង្ស័យបានធ្វើការដោះដាក់ក្នុងកេះ ហើយយកចេញ​តាមរថយន្តក្រុង តែដោយម្ចាស់ក្រុមហ៊ុន មានការងើយឆ្ងល់ ក៏បានធ្វើការប្តឹងមកសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ក្រោយឃាត់ខ្លួន​កម្លាំងអាវុធហត្ថបាន​បន្ដឆែក​ឆេរ​ដល់បន្ទប់ជួល ដោយរកឃើញគ្រឿងសោរសម្រាប់ ធ្វើសកម្មភាព១ប្រអប់ស្លាកលេខរដ្ឋក្លែងក្លាយផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវ កម្លាំងអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ចាត់ការបន្ដតាមនិតិវិធីច្បាប់ ៕​ដោយ នាគសកោះកុង

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More