Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកស្នងការ បែន រ័ត្ន ចុះពិនិត្យនិងសិក្សា គំរោងរៀបចំកសាងប៉ុស្តិកោងកាង

ត្បូងឃ្មុំៈព្រឹកថ្ងៃសៅរ៍ទី១៤ខែមករាឆ្នាំ២០១៧លោកស្នងការ បែន រ័ត្ន និងលោកអោម មុនីវណ្ណ ព្រមទាំងសហការីបានមកពិនិត្យនឹងសិក្សា គំរោងរៀបចំកសាងប៉ុស្តិកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ បើតាមគំរោងនៃការរៀបចំនេះ នឹងកសាងពីបេតុង ប្រក់សង្គសី ទំហ៑ំ ៩៦ម៉ែត្រការេ ដោយប្រើប្រាសមូលនិធិសប្បុរសជនក្នុងតំលៃប្រមាណ ១២.០០០$ ។លោកនិងកសាងបន្ថែមនូវអណ្តូងទឹក បន្ទប់អនាម័យកន្លែងបងប្អូនសម្រាក៘ ការសាងសង់និងចាប់ផ្តើមនៅចុងខែមករាខាងមុខនេះ ។
គួររំលឹកផងដែរថា: រយៈពេល២ឆ្នាំជាងហើយ​ ដែលមន្រ្តីប៉ុស្តិកោងកាងបានរៃលុយគ្នាជួលផ្ទះគេ យកធ្វើជាកន្លែងធ្វើការ ក្នុង ១ខែ៣០មុឺនរៀល ។ ដោយមើលឃើញនូវទុក្ខលំបាកនេះថ្នាក់ដឹកនាំបានឡើងរាយការជូនឯឩ ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងលោក​ឡុង ធាមអភិបាលស្រុកពញាក្រែក ទើបលោកទាំងពីរសម្រេចផ្តល់ដីដែលជាអតីតដីសាលាឃុំចាស់មកយើងខ្ញុំ ដើម្បីរកមូលនិធិកសាងជូនបងប្អូនភ្លាម ។
សូមបញ្ជាក់ៈប៉ុស្តិកោងកាងមានភូមិសាស្រ្តស្ថឹតនៅទីរួមស្រុកពញាក្រែកនិងជាចំណុចក្តៅដែលសំបូរទៅដោយបទល្មើស លួច ប្លន់ គ្រឿងញៀន  តែក្នុងរយៈពេល១ខែនេះបានធូរស្បើយ ច្រើន។ សង្ឃឺមថាទីនេះនឹងក្លាយទៅជាតំបន់ដែលមានសុខសុវត្តិភាពល្អឡើងវិញ ដោយសារបងប្អូនមានលំនឹងចឹត្តក្នុងកិច្ចប្រតិបត្តិការ។ដោយ៖អ៊ឹម គឹមសែត

1 of 4,876

ចំនួនអ្នកទស្សនា
  • 2
  • 1,351
  • 2,117
  • 8,756,140

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More