Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បន្ថែមល្បឿនផ្តាច់ស្តុប ដូចផ្តាច់សង្ខារ រងគ្រោះមរណា អ្នកបង្កជាប់ខ្នោះ (ផ្សាយផ្ទាល់)

ភ្នំពេញ៖ ការមិនយោគយល់អាធ្យាស្រ័យក្នុងការបើកបរធ្វើអោយបាត់បង់អាយុជិវិតត្រូវបាត់បង់យ៉ាងអាណោចអាធម ខណះអ្នកបង្កក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួ​នដែរ។ បុរសម្នាក់ខណះឆ្លងភ្លើងស្តុុបត្រូវរថយន្តធនធំបុកអូសកិនធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទី ថ្ងៃទី ១៥ មករា ២០១៦ នៅចំនុចផ្លូវ ១០១៩ កែងនិងផ្លូវ សម្តេច ជា ស៊ីម ស្ថិតភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពជនរងគ្រោះ មានឈ្មោះ រិទ្ធិ ចាន់  ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើត ភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ រីឯតៃកុងបង្កឈ្មោះ ទូច សិន ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្ននៅភូមិក្តីរុណ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

តាមការរៀបរាប់ពីតៃកុងរថយន្តបង្កប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានបើករថយន្តធនធំដឹកទំនិញចេញទល់ដែលថៃ ក្នុងគោលបំណងទៅទំលាក់នៅម្តុំលូ៥ ស្រាប់តែមកដល់ចំនុចខាងលើ ភ្លើងស្តុបនៅពណ៌ខៀវ ក៍ជាន់បន្ថែមល្បឿន បានពាក់កណ្តាលទើបភ្លើងពណ៌លឿងមកដល់ស្របពេលនោះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងជិះយ៉ាងលឿនដែរ ក៍បណ្តាលបុកពេញទំហឹងបណ្តាលអោយស្លាប់តែម្តង។

ប្រភពពីកន្លែងកើតហេតុបា្រប់ថា នៅវេលាខាងលើ គេឃើញរថយន្តដឹកទំនិញធនធំ ពណ៌ខៀវ លាយលឿង និងក្រហម ពាក់ស្លាក លេខ ភ្នំពេញ 3D-5797 បើកបរក្នុងទិសដៅពីជើងទៅត្បូងលើកកំណាត់ផ្លូវ១០១៩ ក្នុងល្បឿនលឿន ខណះភ្លើងស្តុបជិតលោតចេញ ពណ៌លឿង មិនបានបានបង្អង់ទេ កាន់តែជាន់បន្ថែមល្បឿន ខណះដែលបុរសជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុនដា ឌ្រី ២០១៥ ពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិច កំពុងតែបន្ថែមល្បឿនអោយផុតស្តុប តែជាអកុសលត្រូវរថយន្តបុកកិនស្លាប់នៅនិងកន្លែងតែម្តង។ ដោយឃើញស្ថានភាពមិនស្រួល តៃកុងបើកទ្វាររថយន្តបំរុងរុតគេតែត្រូវប្រជាពលរដ្ឋក្របួចនិងកំដៅសាច់ដុំមួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកវាស់វែង និងបានប្រគល់រថយន្តទៅខាងករិយាល័យចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយជាក្រោយចំណែកសព រក្សាទុករងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណៃ។

https://www.facebook.com/tnn.com.kh/videos/708861019290423/

https://www.facebook.com/tnn.com.kh/videos/708876485955543/

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More