Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាជ្ញាធរខេត្តត្បូងឃ្មុំ នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារសព

ត្បូងឃ្មុំៈឯកឧត្តមហាក់ សុខ មករា អភិបាលរងខេត្តត្បូងឃ្មុំ កាលពីថ្ងៃសៅរ៍ទី១៤​ ខែមករា ឆ្នាំ២០១៧ បានចាត់តំណាង ដឹកនាំដោយលោក បួន សេងសុវិទ្យា ប្រធានក្រុមលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត នាំបច្ច័យចំនួន ៤០០០០០រៀល ចូលរួមបុណ្យសពអ៊ុំ ប្រុស ដែលថែសួនច្បារ ផ្លូវជាតិលេខ៧ កែង ផ្លូវជាតិ លេខ៧៣ច្រមុះជ្រូក ភូមិប្រធាតុ​ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ កាលពីរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០១៧  និងបន្តនាំ​បច្ច័យចំនួន ៥១០០០០រៀល បានពីការរួមគ្នានូវសណ្តានចិត្ត ក្រុមការងារយុវជនប្រគល់ជូនក្រុមគ្រួសារ សព ប្រធានសកម្មជន យុវជនឃុំរកាពប្រាំ ដែលបានស្លាប់ដោយសារជម្ងឺ ៕

 

លោក បួន សេងសុវិទ្យា ប្រធានក្រុមលេខាធិការដ្ធានក្រុមការងារយុវជនបានបាំនាំនូវការសួរសុខទុក្ខពីលោកអភិបាលរង ហាក់សុខ មករា ជូនដល់គ្រួសារនៃសពដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត នឹងសូមបួងសួង វិញ្ញាណក្ខន្ធអ៊ុំប្រុស និង លោកឈុនប៊ុនណា បានទៅកាន់ សុគតិភព ព្រមទាំងសូមអាធ្យាស្រ័យដោយមិនបានចូលរួមផ្ទាល់ ដោយជាប់ភារកិច្ចមិនអាចខានបាន នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ ។ ដោយ៖អ៊ឹម គឹមសែត

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More