Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បណ្តោយដងស្ទឹងក្រឡាញ់ចំនុចព្រំប្រទល់២ខេត្ត មន្ត្រីជលផលរងការរិះគន់ថាបើកដៃអោយមានការដាក់សម្រាស់លើទឹកយ៉ាងស្អេកស្កះ

បន្ទាយមានជ័យ៖ ពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងក្រឡាញ់ជាចំណុចព្រំប្រទល់ប្រសព្វគ្នារវាងខេត្ត២ នៃ​ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលមួយចំនួននិយមធ្វើដំណើរតាមជើងទឺកដោយកាណូត ឬទូកបាននាំរអ៊ូរទាំពីការដាក់សម្រាស់កើតមានច្រើន​លើផ្ទៃទឹក ជាហេតុធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋរស់នៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋរស់នៅឃុំសំបូរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានរិះគន់យ៉ាងខ្លាំងអំពីសម្រាស់តាមដងស្ទឹងក្រឡាញ់​ដែលកើតមានយ៉ាងអនាធិបតេយ្យដោយសារតែសហគមន៍នេសាទ និងមន្ត្រីរដ្ឋបាលជលផលបណ្ដែតបណ្ដោយឲ្យមានសម្រាស់នេះកើតឡើងយ៉ាងអនាធិបតេយ្យសង្ស័យថាត្រូវដងត្រូវផ្លែគ្នា។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅឃុំប្រាសាទ និងឃុំសំបូរ​បានអោយដឹងទៀតថា​ សម្រាស់ដែលកើតមានឡើងយ៉ាងអនាធិប​តេយ្យ​ដូចនេះ គេសង្ស័យតែមន្ត្រីជំនាញអស់ទាំងនោះទទួលបានផលប្រយោជន៏ណាមួយពីឈ្មួញអស់ទាំងនោះក្នុងការដាក់សម្រាស់។

ប្រភពដដែលបានអោយដឹងទៀតផងដែរថា ហេតុតែមានសម្រាស់ជាច្រើនដូចនេះ​ត្រូវគេដាក់ដើម្បីហ៊ុំព័ទ្ធយកត្រី បានធ្វើឲ្យពួកគាត់ពិបាកបើកបរកាណូតឬចែវទូកព្រោះដំណើរ មានការយឺតយ៉ាវត្រូវបត់បែនតាមកាលៈទេសៈឬតាមចំណុចគេដាក់សម្រាស់ទាំងនោះ។ ប្រជាពលរដ្ឋស្នើអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមេត្តាជួយពិនិត្យមើលផងអំពីលើបញ្ហាអស់ទាំងនេះ បើពុំមានជាប់ពាក់ព័ន្ធនឹងលាភសក្ការ:ណាមួយនោះទេ ដូចដែលប្រជាពលរដ្ឋបានរិះគន់។

ពាក់ព័ន្ធជាមួយករណីខាងលើនេះដែរបណ្តាញព័ត៌មានយើងពុំអាចសុំការទំនាក់ទំនងបានទេទៅនឹងមន្ត្រីជលផលស្រុកខាងលើ ដោយពុំមានលេខទំនាក់ទំនង។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More