លោកតូ​ សុផល​ ចាងហ្វាងព័ត៌មានTNN នាំយក​ថវិកា​សប្បុរធម៌លោកឧត្តមសេនីយ៌​ រ័ត្ន​ ស្រ៊ាង​ ប្រគល់​ជូនអ្នកសារព័ត៌មានម្នាក់មានកូនតូចឈឺសម្រាកក្នុងមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ ភ្លៀងមិនដាច់ដំណក់ ស្ថិតក្នុងភាពទទឹក លោក តូ សុផល ប្រធានបណ្តាញព័ត៌មានTNN  បាននាំយក

ថវិកាសប្បុរសធម៌របស់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១០០ ដុល្លារ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ មកឧបត្ថម្ភដល់លោក សំបុល វិជ្ជា និពន្ធនាយកព័ត៌មានTNN ខណ:ដែលរូបលោកមានកូនតូចកើតមិនគ្រប់ខែ ទទួលរងការឈឺថ្កាត់ស្ទើររាល់អាទិត្យ នឹងកំពុងសម្រាកព្យាបាលក្នុងអាគារB នៃមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រៅពីប្រាក់ឧបត្ថម្ភ ប្រធានព័ត៌មានTNN លោកតូ សុ ផល បានធ្វើការសំណេះសំណាលសួរសុខទុក្ខ ដោយលើកទឹកចិត្តដល់ក្រុមគ្រួសារផងដែរ មិនតែប៉ុណ្ណោះលោកក៏បានសំណេះសំណាលអរគុណដល់គ្រូពេទ្យដែលបានយកចិត្តទុកដាក់មើលថែរទាំអ្នកជម្ងឺកន្លងមក។

ជាមួយគ្នានេះប្រធានព័ត៌មានTNN បានពាំនាំប្រសាសន៍ផ្តាំផ្ញើនៃការសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ ជូនទៅក្រុមគ្រួសារខិតខំព្យាបាលតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ ព្រមទាំងសូមអោយក្រុមគ្រួសារបន្ថយការបារម្ភ ដើម្បីងាកមកមើលសុខភាពខ្លួនផ្ទាល់កុំអោយមានការឈឺថ្កាត់បន្ថែមលើនេះទៀត ដើម្បីបន្តជួយថែរទាំកូនតូច។

និពន្ធនាយកព័ត៌មានTNN លោក សំបុល វិជ្ជា សូមគោរពអរគុណដល់លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញយ៉ាងជ្រាលជ្រៅ ក៏ដូចជាប្រធានព័ត៌មានTNN លោកតូ សុផល ដែលចំ ណាយពេលវេលាដ៏មានតំលៃស្ថិតក្នុងមេឃកំពុងភ្លៀងអញ្ជើញមកផ្តល់កម្លាំងចិត្ត  ព្រមទាំងបាននាំយកថវិកាសប្បុរសធម៌លោកឧត្តមសេនីយ៍ជួយសំរួលថ្លៃថ្នាំព្យាបាលដល់ក្រុមគ្រួសាររូបលោក គ្រាដែលមានកូនតូចកើតមិនគ្រប់ខែ ភ្ជាប់មកជម្ងឺហូរហែរឈឺមិនចេះដាច់រហូតមកទល់ពេលនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថាកុមារីដែលស្ថិតក្នុងការព្យាលពីសំណាក់ក្រុមគ្រូពេទ្យនេះ មានឈ្មោះសំបុល អេលីស អាយុ៧ខែជាកុមារដែលតែងតែរត់រកមន្ទីរពេទ្យស្ទើររាល់អាទិត្យ និងបច្ចុប្បន្នទើបមានទម្ងន់បានតែ៤គីឡូប៉ុណ្ណោះព្រោះឈឺជាហូរហែរ ដែលកុមារីតូចរូបនេះកើតក្នុងស្ថានភាពមិនគ្រប់ខែ បានត្រឹម៧ខែស្ថិតក្នុងការវះកាត់ជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។

IMG-20160616-WA0169 IMG-20160616-WA0166 IMG-20160616-WA0165 IMG-20160616-WA0164Screenshot_2016-06-16-14-11-29-1received_1792457614320237if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More