Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មួយគ្រួសារកស៊ីជួញដូរគ្រឿងញៀនទាំងអស់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបយប់ម៉ិញ!(វីដេអូ)

ភ្នំពេញះជនសង្ស័យមួយគ្រួសារមានគ្នា០៥នាក់ប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការណ៍ជាមួយប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀនព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៤០កញ្ចប់ក្នុងនោះមានធំចំនួន១៣កញ្ចប់និងសម្ភារះល្មើសមួយចំនួនធំ។ចុះបង្ក្រាបនេះកាលពីម៉ោង០១និង០០នាទីទាបភ្លឺថ្ងៃទី១៥មករា ២០១៧នៅក្រុមទី១០ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌលោកអនុសេនីយ៍ឯក
សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា និងដោយមានការសម្របសំរួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំងជាច្រើនរូបទៀត។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យខាងលើទី១ឈ្មោះប៊ុត បុទុម ភេទស្រីអាយុ៦១ឆ្នាំមុខរបរជួញដូរ។ទី២ឈ្មោះប៊ុត សុខុម ភេទស្រីអាយុ៥១មុខរបរជួញដូរ។ទី៣ឈ្មោះ សៀក ស៊ីណា ភេទស្រីអាយុ៣០ឆ្នាំមុខរបរជួញដូរ។ទី៤ឈ្មោះនាង ចាន់មករា ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរជួញដូរ។ទី៥ឈ្មោះនាង លក្ខិណា ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្ស(ទាំង៥នាក់ស្នាក់នៅក្រុមទី១០ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ)។

តាមសំដីលោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានប្រាប់ថាមុនឈានទៅបង្ក្រាបទីតាំជួញដូរគ្រឿងញៀនខាងលើគឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ជំនាញរហូតដល់ម៉ោងខាងលើក៍ដឹកនាំកម្លាំងបង្ក្រាបតែម្តងដោយធ្វើការដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៤០កញ្ចប់ក្នុងនោះមានធំចំនួន១៣កញ្ចប់និង២៧កញ្ចប់ថង់តូចព្រមទាំងសម្ភារះល្មើសមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់រួមនិងវត្ថុតាងត្រូវបាននាំខ្លួនយកមកសាកសួរនិងឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More