Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលស្រុកបន្ទាយអំពិលបង្ក្រាបករណីគ្រឿងញៀនឃាតឮខ្លួនបានប្រុសស្រី៥នាក់ និងថ្នាំញៀនមួយចំនួន

ឧត្តរមានជ័យ៖ ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយដកហូតថ្នាំញៀនមួយចំនួន ក្នុងប្រតិបត្តិការណ៌បង្ក្រាបករណីគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៤ ​ខែមករា​ឆ្នាំ២០១៧​ វេលាម៉ោង៣និង៥០នាទី​ ស្ថិតនៅចំនុច​ភូមិគោក​មន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

មន្ត្រីនគរបាលស្រុកបន្ទាយអំពិល បានអោយដឹងថា ជនសង្ស័យដែល​សមត្ថកិច្ច​បាន​ឃាត់នោះមាន០៥ នាក់ ស្រី០២ នាក់ ៖១- ឈ្មោះ សោយ គិមរិន  ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិគោកមន   ឃុំគោកមន  ស្រុកបន្ទាយអំពិល (ជាម្ចាស់ផ្ទះ)។២-ឈ្មោះ​ហៀប ថារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងអំពិល    ឃុំគោកមន  ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។៣- ឈ្មោះ  ពេជ្រ សុភ័គ្រ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិគោកមន    ឃុំគោកមន  ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។៤- ឈ្មោះ ឡូវ ណៃ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំក្រោម  សង្តាត់សៀមរាប  ក្រុងសៀមរាប ខេត្តសៀមរាប ។៥-ឈ្មោះ ជា ស្រីនៀង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំក្រោម    សង្តាត់សៀមរាប  ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្ត្រីនគរបាលដដែលបានបន្តអោយដឹងថានៅក្នុងរង្វង់ប្រិតិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចបានដកហូតថ្នាំញៀនមេតំហ្វេតាមីនWYចំនួន០៥ គ្រាប់ ថ្នាំម៉ាទឹកក(ICE) ចំនួន ១១កញ្ចប់តូច និង ០១ កញ្ចប់ធំ ម៉ូតូ Scoopy i ចំនួន ០១ គ្រឿង ទូរស័ព្ទដៃ ចំនួន ១២ គ្រឿង អត្តសញ្ញាណប័ណ្ណចំនួន ០៣ សន្លឹក​ សំភារៈសម្រាប់ជក់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

1 of 4,891

ចំនួនអ្នកទស្សនា
  • 0
  • 160
  • 2,007
  • 8,764,663

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More