Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុក សារធាតុញៀន (ម៉ាទឹកកក)

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន ករណីក្សាទុក សារធាតុញៀន (ម៉ាទឹកកក) ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិប៉ារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ជនសង្ស័យ៖ ចំនួន ០២ នាក់(ឃាត់ខ្លួន )
១-ឈ្មោះ នេត តារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិប៉ារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
២-ឈ្មោះ ហេង ចាន់ណាក់ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ លេខ៣ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
-វត្ថុតាងចាប់យក៖
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់មធ្យម ។
២-ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា Wave S សេ ១១០ សេរីឆ្នាំ ២០១២ ពណ៍ ខ្មៅ ផ្លាក់លេខ ភ្នំពេញ 1BM-2728 ។
៣-ទូរសព្ទ័ចំនួន ០៣គ្រឿង , ម៉ាក សាំសុង ពណ៏ ស ចំនួន ០១គ្រឿង និង ម៉ាក ណូគា អិនចុចពិល ចំនួន ០២គ្រឿង ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ថា  នៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង២០នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានធ្វើការចេញល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ចំនួន ០១គ្រឿង នៅចំណុចភូមិ ប៉ារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលក៏បានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន ចំនួន ០១កញ្ចប់មធ្យម នៅនឹងខ្លួន ឈ្មោះ ហេង ចាន់ណាក់ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ នេត តារ៉ា និង ឈ្មោះ ហេង ចាន់ណាក់ បានសារភាពថា ខ្លួនទាំងពីរនាក់ វ៉ៃលុយគ្នាបានចំនួន ៨០០០០៛ (ប្រាំបីមុឺនរៀល) រួចទៅទិញគ្រឿងញៀន ចំនួន០១កញ្ចប់ ក្នុងតម្លៃ ៨០០០០៛ (ប្រាំបីមុឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិ ព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ដើម្បីយកមកប្រើប្រាស់ (ជក់) ។
បន្ទាប់មកបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង បន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More