Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្តម ប្រាជ្ញ ចន្ទ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវតែយកចិត្តទុកដាក់គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ត្បូងឃ្មុំ: ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពី អភិបាល-អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត អភិបាលក្រុង-ស្រុកទាំង៧ លោកប្រធានមន្ទីរ និងមន្រ្តីសមត្ថកិច្ចជាច្រើនរូបផ្សេងទៀត។

 

ក្នុងឳកាសនោះផងដែរ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ និងស្នើដល់អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងលើការអនុវត្តអោយបានខ្លាំងនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ដោយ៖អ៊ឹុម គឹមសែត

1 of 4,885

ចំនួនអ្នកទស្សនា
  • 0
  • 619
  • 1,898
  • 8,761,070

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More