Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មនុស្សប្រុសស្រី១១នាក់ រួមនឹងថ្នាំញៀនជាងគីឡូក្រាម ត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបបាន!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១១នាក់ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង១១នាក់ខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ បង្ក្រាបបាន នៅ០៦ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ក្នុងរយៈពេល០៣ថ្ងៃ និងដកហូតបានថ្នាំញៀន ជាង១គីឡូក្រាម និងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។

– ជនសង្ស័យទី១ឈ្មោះ ថុល ថារ៉ា ហៅតឿ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ បង្ក្រាបបានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
– ជនសង្ស័យទី២ឈ្មោះ ធឿក ធិន ភេទប្រុស អាយុ២៨ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ អុន ឃ្លី ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅបង្ក្រាបបានកាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវបេតុងទួលចារ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
– ជនសង្ស័យទី៤ឈ្មោះ ងួន សុវ៉ាត់ ហៅវ៉ា ភេទប្រុស អាយុ២៩ឆ្នាំ និងជនសង្ស័យទី៥ឈ្មោះ ណុប ចាន់ ហៅរី ភេទប្រុស អាយុ៣៣ឆ្នាំ និងជនសង្ស័យទី៦ឈ្មោះ សាន់ តាយ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា បង្ក្រាបបានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២១៥ ភូមិលេខ៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា និងនៅលើផ្លូវ១០៥ សង្កាត់ព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
– ជនសង្ស័យទី៧ឈ្មោះ អ៊ីម សារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌ សែនសុខ បង្ក្រាបបានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– ជនសង្ស័យទី៨ឈ្មោះ សុខ ថា ភេទប្រុស អាយុ២៦ឆ្នាំ និងជនសង្ស័យទី៩ឈ្មោះ ហេង ស្រីកា ភេទស្រី អាយុ២៩ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដូនពេញ បង្ក្រាបបានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
– ជនសង្ស័យទី១០ឈ្មោះ បាន ទី ភេទប្រុស អាយុ២១ឆ្នាំ និងជនសង្ស័យទី១១ឈ្មោះ ហួត ភារិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បង្ក្រាបបាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅកំពង់ដរ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More