Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅភូមិព្រែកទាល់

ក្រោមការដឹកនាំនិងចង្អុុលបង្ហាញរបស់លោកវរសេនីយ៍ឯក តេងសុីណូ អធិការនគរបាលខណ្ឌមានជ័យបានបង្ក្រាបជនសង្ស័យ ជួញដូរគ្រឿងញៀននិងប្រើប្រាស់បានជាបន្តបន្ទាប់។នៅថ្ងៃទី១៥ខែមករាឆ្នាំ១០១៧វេលាម៉ោង១៣និង៣០នាទីរសៀល ដឹកនាំបង្ក្រាប់ដោយលោក ហ៊ួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យនិងលោក មៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ កំលាំសាលាសង្កាត់ស្ទឹងមានជ័យ បានចុះត្រួតពិនិត្យរដ្ឋ បាលផ្ទះជួលគ្មានលេខមួយកន្លែងស្ថិតនៅក្រុមទី០៩ផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ហើយបានរកឃើញម្សៅក្រាម ពណ៍ សរថ្លាសង្ស័យជាដារធាតុញៀនចំនួន៦កញ្ចប់ធំ៥តូច១ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ រឿង ស្រីទូច (ហ)ស្រីមៅ អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ។

បើតាមសម្តីលោក ហ៊ួ ម៉េងវ៉ាងអធិការរងបានអោយដឹងថា នារីឈ្មោះ រឿង ស្រីទូច គឺជាជនដែលជួញដូរសកម្មក្នុងភូមិព្រែកទាល់ហើយលោកបានតាមប្រម៉ាញ់រហូតផងដែរលុះមកដល់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ម៉ោង១៣និង៣០នាទីលោកក៏សំរេចចុះរដ្ឋបាលផ្ទះខាងលើរួចបានឃាត់ខ្លួនឈ្មោះរឿង ស្រីទូច និងវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់ ថង់ធំ៥ និងតូច២យកមកសាកសួរនៅប៉ុស្ត៍នគរបាលស្ទឹងមានជ៏យដើម្បីចាត់ការតាមនិតិវិធីច្បាប់។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More