Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឧត្តមសេនីយ៍ទោ កឹង ឃន បើកកិច្ចប្រជុំបូកសរុបលទ្ធ ផលអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមករា ឆ្នាំ២០១៧

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការនគរបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធ ផលអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមករា ឆ្នាំ២០១៧

និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុប្រធានសេនាធិការ លោកនាយ នាយរងការិយា ល័យកិច្ចការប៉ុស្តិ៍នគរបាលដ្ឋបាល លោកអធិការក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមាន ១១៦ នាក់ ស្រី ៣ នាក់។ មានប្រសាសន៍ណែនាំដល់កងកម្លាំងនាពេលនោះឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគបាលខេត្តបានចេញបទបញ្ជា និងជំរុញការងារសំខាន់ៗដូចជា៖
១- បង្ក្រាបល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខ
២-បង្ក្រាបការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ បើកងកម្លាំងនគរបាលណាប្រើប្រាស់ចែកចាយគ្រឿងញៀន ត្រូវតែបកអាវ បកស័ក្តិ ដេញចេញពីនគរបាល រួចយកទៅដាក់ពន្ធនាគារ។ ហាមដាច់ខាត់ដាច់ខាត់ពាក់ព័ន្ធគ្រឿងញៀន ។ រឿងគ្រឿងញៀននាយប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់ និងបោសសំអាតអោយអស់។
៣-ការងារអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ប៉ុស្តិ៍បានចូលរួមហើយកន្លងមក តែត្រូវបន្តអប់រំគាត់អោយបានច្រើនដើម្បីអោយគាត់អនុវត្ត
៤-អំពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តអោយបានល្អបន្ថែម និងត្រូវកែប្រែរាល់ចំណុចខ្វះខាត និង សូមពិនិត្យមន្ត្រីដែលទទួលខុសត្រូវតាមភូមិ ដែលអោយគ្រប់គ្រងសៀវភៅចំនួន ៣ ក្បាល គឺស្ថិតិ មុខសញ្ញា និងបទល្មើសដែលកើតក្នុងភូមិ មួយផ្សេងទៀតគឺការប្រើប្រាស់និងភ្ជាប់បញ្តាញទំនាក់ទំនងសង្គម(whatsapp) ជាមួយអាជីវករ និងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ហើយលោកអធិការក្រុង ស្រុកត្រូវមានភាពវៃឆ្លាត ឆ្នៃប្រឌិត កសាងផែនការ និងសំលឹងមើលតាមស្ថានភាព បរិបទសង្គម ដើម្បីងាយស្រួលគ្រប់គ្រប់ ដឹកនាំ ។ បន្តការចេញល្បាតតាមដងផ្លូវអោយបានញឹកញាប់ពិសេសនៅពេលយប់ ដើម្បីដឹងព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ និងស្រួលមើលមុខសញ្ញាប្រើប្រាស់ ចែកចាយគ្រឿងញៀន។
៥-បន្តមើលឡើងវិញពីគោលដៅប្រទាក់ក្រឡា ដែលបានដាក់ចេញរួចមកហើយ និងរៀបកម្លាំងឡើងវិញ ត្រូវមានកម្លាំងប្រចាំការនៅប៉ុស្តិ៍២៤/២៤ម៉ោង។ បំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ មិនត្រូវទារលុយទារកាក់ជាដាច់ខាត ពេលបានអត្តសញ្ញាណប័ណ្ណត្រូវយកអោយដល់ដៃប្រជាពលរដ្ឋ។
៦-សំណូមពរដល់នាយប៉ុស្តិ៍ត្រូវធ្វើរបងអោយហើយតាមលទ្ធភាព ឬស្សី ឬដោយបាយតុង ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More