Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទៅជប់លាងជាមួយយប់ ព្រឹកឡើងស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ក្រោយផ្ទះ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ខាងក្រោយផ្ទះរបស់ឪពុក បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន កាលពីម៉ោង ៧ ព្រឹកថ្ងៃទី ១៦ មករា ២០១៦ នៅក្រុម៤ ផ្លុវ ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សពឈ្មោះ ញ់ែម ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅក្នុងរោងកម្មករបូរីជីបម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើតនៅភូមិព្រែកសាម៉ាន់ ឃុំសាម៉ាន់ ស្រុកឈ្លោង ខេត្តក្រចេះ។

ប្រភពពីសាច់់ញាតិបានអោយដឹងថា ល្ហាចមុនកើតហេតុ ជនរងគ្រោះបានទៅជប់លាងជាមួយបងប្រុសឈ្មោះ បុល នៅសង្កាត់បឹង កក២ ខណ្ឌទួលគោក រហូតដល់ម៉ោង ២៣ យប់ ជន់រងគ្រោះបានជិះម៉ូតូម្នាក់មួយគ្រឿងជប់លាង ត្រឡប់មុខផ្ទះវិញ ខណះ ជិះម៉ូតូមក ដល់ក្បែរបុរីជីបម៉ុង ឬទ្ធី ស្រាប់តែឈ្មោះ បុល ជិះបុកគោ បណ្តាលអោយដួល បែកមុខមាត់ ដោយឃើញបងដួលម៉ូតូរបួសបែបនេះ ក៍ ជូនបងត្រឡប់មកផ្ទះនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  សំរាកមួយយប់។

ប្រភពដដែលបានប្រាប់ទៀតថា នៅព្រឹកថ្ងៃទី១៦ មករា ២០១៦ បងប្រុសឈ្មោះ បុល ទៅគោះទ្វារដាស់ប្អូនអោយទៅធ្វើការ ស្រាប់ឃើញប្អូនដងខ្លួនរឹង មិនមានដង្ហេើម មិនដឹងស្លាប់តាំងពីពេលណា ទើបប្តឹងអោយសមត្ថកិច្ចចុះមកពិនិត្យ។ យោងតាមការពិនិត្យរបស់នគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញបញ្ជាក់ថា ពិតជាកាំងបេះដូងដេកស្លាប់ដោយខ្លូនឯង។

ក្រោយពិនិត្យចប់ សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More