Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងបើករថយន្តបុកម៉ូតូកំពុងតែឆ្លងផ្លូវបណ្ដាលអោយរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តយ៉ាងលឿនក្នុងស្ថានភាពស្រវឹងជោគហើយមិនប្រយត្ន័ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងកំពុងតែឆ្កងផ្លូវបណ្ដាលអោយរងរបួសធ្ងន់។ហេតុការណ៍នឹះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃទី ១៥ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំនុចផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភព័តមានពីកន្លែងកើតហេតុបានអោតដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហុីយ៉ុនដាយពណ័ខៀវពាក់ស្លាកលេឋភ្នំពេញ ២X -3049 បើកបរដោយបុរសម្នាក់ក្នុងទិដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំនុចកើតហេតុស្រាប់តែរថយន្តខាងលើមិនបានប្រុងប្រយត្ន័បន្ថយល្បឿននោះទេគាប់ជួនពេលនផះក៍មានម៉ូតូមួយគ្រឿងម៉ាលវេវពណ័ខ្មៅគ្មានស្លាកលេខបើកបរដោយបុរសម្នាក់កំពុងតែឆ្លងផ្លូវតិចក៍ត្រូវរថយន្តខាងលើបុកចំក្បាលម៉ូតូខាងលើនោះបណ្ដាលអោយម្ចាស់រងគ្រោះធ្ងន់ធ្ងររីឯម៉ូតូវិញខូចខាតធ្ងន់ធ្ងរហើយភ្លាមៗនោះរថយន្តខាងលើបានបើកព្យាយាមរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជិះម៉ូតូដេញតាមរហូតដល់ចំនុចសាលាអន្តរជាតិមេតូឌីស្ទ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ទើបអាចឃាត់រថយន្តបង្កបាន។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកស្គាល់បានដឹកតាមរឺមកកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំនែ កឯម្ចាស់រថយន្តបង្កវិញត្រូវបានសមត្ថកិច្ចចរាចរណ៍បានបញ្ជាក់ថា មានឈ្មោះ គីង តុលា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤១៣ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ធសែនសុខ ហើយម្ចាស់រថយន្តបង្កនិងរថយន្តព្រមទាំងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែងនិងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More