Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពត៌មានលម្អិតស្តីពីអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជំនួញគ្រឿងញៀនខ្នាតធំ(វីដេអូ)

ភ្នំពេញ៖ តាមរយៈការស្រាវជ្រាវក៏ដូចជាការចាត់វិធានការជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃ បានឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀនខ្នាតធំ០៤នាក់ជាប់ពាក់ព័ន្ធគ្នា និងដកហូតថ្នាំញៀនបាន1kg104 ជាបន្តបន្ទាប់គ្នាដូចរឿងភាគចិន។

– ដំបូងឡើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យនៃរាជធានីភ្នំពេញ បានកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថុល ថារ៉ា ហៅតឿ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
– បន្ទាប់មកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ តាមរយៈវិធានការជំនាញរបស់ការិយាល័ប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានី ភ្នំពេញ សហការណ៍ជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ងួន សុវ៉ាត់ ហៅវ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចផ្លូវលេខ២១៥ ភូមិលេខ៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
– ជាបន្តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដដែល បានកំណត់មុខសញ្ញាបន្ត ឈានទៅឃាត់ខ្លួន ជនសង្ស័យ០២នាក់ទៀត នៅចំណុចផ្លូវ១០៥ សង្កាត់ព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះ ណុប ចាន់ ហៅវី ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាម និងឈ្មោះ សាន់ តាយ ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាមដូចគ្នា។
សរុបក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន រយៈពេល៣ថ្ងៃនេះ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធគ្នា ចំនួន០៤នាក់ និងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន1kg104។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថនិងចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថាកន្លងមក ក្រុមនេះ ទំនាក់ទំនងគ្នាទទួលគ្រឿងញៀនតាមប្រព័ន្ធ WeChat ដូច្នេះពួកវាមិនសូវស្គាល់គ្នាច្បាស់ទេ ហើយគ្រឿងញៀនភាគច្រើន គឺទទួលពីជនជាតិឡាវ ដែលពួកគេអះអាងថាមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានច្បាស់ ដោយធ្លាប់ជួបគ្នាក្នុងឆ្នាំ២០១៦ តែមិនចាំថ្ងៃខែ បន្ទាប់មកក៏ទំនាក់ទំនងគ្នាតាមប្រព័ន្ធ WeChat ដោយមេធំជាជនជាតិឡាវទាក់ទងមកពួកគេបាន តែពួកគេទាក់ទងទៅវិញមិនដែលបានទេ ។ រយៈពេលប្រហែល១ឆ្នាំនេះ ពួកគេបាន យកថ្នាំញៀនទៅលក់ឲ្យម៉ូយប្រហែល ២០ដង មកហើយ ហើយក្នុងម្តងៗ ចន្លោះ ពី១គីឡូទៅ៣គីឡូ សរុបមកដល់ថ្ងៃដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបាន ក្រុមនេះបានចរាចរគ្រឿងញៀនចន្លោះពី ៣០ទៅ៤០គីឡូហើយ ហើយក្រុមនេះក៏នៅមានបក្សពួកផ្សេងទៀតជាប់ពាក់ព័ន្ធ ដែល អាវុធហត្ថ រាជធានីភ្នំពេញកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបន្ត។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More