ស្រ្តីម្នាក់ខណៈកំពុងហាលខោអាវ ប៉ះសំយ៉ាបផ្ទះមានឆរន្តអគ្គិសនីត្រូវឆកស្លាប់នៅនិងកន្លែង

ខេត្តកណ្តាល៖ស្ត្រីវ័យម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ខណៈកំពុងហាលខោអាវ ហេតុការណ៍នេះកើតថ្ងៃទី១៦ ខែមិថុនា ២០១៦ វេលាម៉ោង១៦.៤៥នាទីនៅចំណុច ភូមិខាងជើងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះមាច សៅភេទស្រីអាយុ៥៨ឆ្នាំ រស់នៅភូមិខាងត្បូងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។
ប្រភពរៀបរាប់ថានៅថ្ងៃខែឆ្នាំមុនពេលកើតហេតុជនរងគ្រោះ បានមកលេងផ្ទះឈ្មោះម៉ាង កៀម ភេទប្រុសនៅភូមិខាងជើងឃុំ អន្លង់រមៀតជាអ្នករាប់អានគ្នា លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានបោកខោអាវឲ្យហើយ ក៏យកខោ អាវទៅហាលនៅស្នួ ហាលខោអាវ នៅក្រោយផ្ទះដែល តជាប់សំយ៉ាបផ្ទះខាងក្រោយ ហើយក៏ឆក់ខ្សែភ្លើងស្លាប់។ កម្លាំងជំនាញ ប៉ុស្តិ៍ហើយនិងក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យទៅលើសព មានស្នាមដាច់រលាត់ នៅលើដៃម្រាម ចង្អុលខាងឆ្វេង និងខ្នងជើងខាងឆ្វេង គឺស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។ ផ្នែកជំនាញបានប្រគល់សពជូន ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ ម៉ែន ឌី

image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More