Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យម្នាក់ករណីរក្សាទុកសារធាតុញៀន(ម៉ាទឹកកក) ត្រូវកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនរគបាលស្រុកស្អាងឃាត់ខ្លួនករណី រក្សាទុក សារធាតុញៀន (ម៉ាទឹកកក)។ ការឃាត់ខ្លួននេះធ្វើឡើងនៅ វេលាម៉ោង២១និង២០នាទី ថ្ងៃទី១៦ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិព្រែកឡុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ អាត ណេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូច។
ទូរសព្ទ័ដៃចំនួន០១គ្រឿងម៉ាកនូគា(អិនចុចពិល) ពណ៍ក្រហម

កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកសារធាតុញៀន(ម៉ាទឹកកក)
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនរគបាលស្រុលស្អាងឃាត់ខ្លួនករណី រក្សាទុក សារធាតុ ញៀន(ម៉ាទឹកកក)។ ការឃាត់ខ្លួននេះធ្វើឡើងនៅ វេលាម៉ោង១៧និង៤៥នាទីថ្ងៃទី១៦ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ឈ្មោះ លួត សារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់តូច។
ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក សាំសុង ពណ៍ស។

លោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ ធី អិន អិន ថា នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧វេលាម៉ោង ២១ និង២០ នាទី កំលាំងជំនាញ ប្រឆាំងគ្រឿងញៀនស្រុកបាន សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចេញល្បាតក្នុងភូមិសាស្រ្តឃុំរកាខ្ពស់ បានប្រទះឃើញឈ្មោះ អាត ណេង កំពុងដើរតាមផ្លូវជាតិ២១ក៍មានការសង្ស័យរួ ចធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក០២កញ្ចប់តូចរួចធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនមក កាន់ប៉ុស្ដីនរគបាលរដ្ឋបាលរកាខ្ពស់ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អាត ណេង បានសារភាពថា ៖ ខ្លួនបានទិញគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់តូចក្នុងតម្លែ៥០០០០រៀលពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ។ដើម្បីយកប្រើប្រាស់(ជក់)
ផ្ទាល់ខ្លួន។
បន្ទាប់មកបញ្ជូនជនសង្ស័យខាងលើរួមទាំវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ត អនុវត្តន៍តាមនីតិវិធី។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More