Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីប្រទេស ឆេកូ អាល្លឺម៉ង់ បារាំង បែលហ្សិក និងស្វីស

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍យ៉ាងកក់ក្តៅដល់ បងប្អូនខ្មែរដែលបានមកចូលរួមក្នុងពិធី ជួបជុំល្ងាចនេះ។ សម្តេចតេជោ បានយល់អំពីការពិបាកមួយចំនួនសម្រាប់បងប្អូន ព្រោះជាថ្ងៃធ្វើការផង ហើយ ធ្លាក់ទឹកកកផង គឺពិបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបងប្អូនយើងបានមកជួបជុំគ្នាថ្ងៃនេះ គឺបង្ហាញអំពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះប្រទេសជាតិ។ ក្នុងការជួបជុំថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែររាប់រយ នាក់មកពីប្រទេសមួយចំនួនដូចជា ឆេកូ អាល្លឺម៉ង់ បារាំង បែលហ្សិក និងស្វីសជាដើម។សម្តេចតេជោ ធ្លាប់បានមកប្រជុំនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសកាលពីឆ្នាំ ២០១៥។ នេះជា លើកទី២ ហើយដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំនៅទីក្រុង Davos ប្រទេសស្វីស។ ហើយសម្តេចតេជោតែងតែចង់ជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះនិងមកពីបណ្តាប្រទេសនានាក្នុងអឺរ៉ុប។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៧ នៅកម្ពុជា ដែលនឹងធ្វើនៅខែ ឧសភា ក្នុងឆ្នាំនេះ។

កម្ពុជាគឺត្រូវការសន្តិភាព ដើម្បីយើងមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សព្វថ្ងៃទំហំពាណិជ្ចកម្មរវាងកម្ពុជានិងអឺរ៉ុបគឺមានជាង ៤ពាន់លានដុល្លារ។ សម្តេចតេជោ ក៏បានជម្រាបជូនបងប្អូនយើងផងដែរអំពីការរីក ចម្រើនវិស័យកសិកម្មនៅកម្ពុជា ដែលសព្វថ្ងៃនេះគឺ ៨% ភ្ជួររាស់ដោយគោក្របី ក្រៅពីនោះគឺប្រើប្រាស់គ្រឿងយន្តទាំអស់។ យើងចូលរួមរក្សាស្ថេរភាពនយោបាយផង និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផង។ កម្ពុជាយើងប្តេជ្ញាទម្លាក់អត្រាភាពក្រីក្រក្នុងមួយឆ្នាំគឺ ១%។ នៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិស័យទេសចរណ៍ក៏កំពុងជួយជំរុញកំណើនសេដ្ឋកិច្កម្ពុជាផងដែរ។ ក្នុងឆ្នាំកន្លងទៅគឺយើងបានទទួលទេស ចរណ៍ប្រមាណ ៥លាននាក់។ យើងនឹងបង្កើនការទាក់ទាញទេសចរណ៍ពីប្រទេសចិនអោយបាន ច្រើនឡើង។ ពិតមែនតែកម្ពុជាយើងក្រថវិកា និងសំភារៈ តែយើងមិនក្រគំនិតទេ។

មុននឹងបញ្ចប់កម្មវិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញថតរូបជាមួយបងប្អូន ខ្មែរ និងនិស្សិតដែលកំពុងបន្តសិក្សានៅបរទេស រួមទាំងនៅប្រទេសឆេកូ និងអាល្លឺម៉ង់ជាដើម។ សម្តេចតេជោ បានផ្តាំផ្ញើអោយនិស្សិតខិតខំយកចិត្តទុកដាក់សិក្សាដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិ៕

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More