Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខឹងប្រពន្ធត្រូវរូវគ្នាមិនបាន ប៉ងសម្លាប់ចោលតែមិនបានសម្រេច

ភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធសុំត្រូវរូវគ្នាមិនបាន ប៉ងសម្លាប់ចោលតែមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ ៤១០ ក្នុងក្រុមទី ៧ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ស្ដ្រីជនរងគ្រោះមានឈ្មោះ ស៊ូ បូណា អាយុ ៤០ ឆ្នាំមានមុខរបរធ្វើការតាមផ្ទះ ហើយជនល្មើសជាប្ដីឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់។ បើតាមប្រភពពត៌មានពីស្ដ្រីរងគ្រោះឈ្មោះ ស៊ូ បូណា បានឲ្យដឹថាគាត់និងប្ដូគាត់បានបែកបាក់គ្នាជាង ២ខែកន្លងហើយ គាត់បានបន្ដថាប្ដីរបស់គាត់បានលួងលោមសុំត្រូវរូវគ្នាវិញតែគាត់មិនព្រម លុះមកដល់ថ្ងៃដែលកើតហេតុនេះ ខណៈដែលគាត់បានទៅបើកទ្វាដើម្បីទៅទទួលកូនម្ចាស់ផ្ទះដែលខ្លួនធ្វើការសព្វថ្ងៃដែលទើបចេញពីសាលាវិញនោះ ស្រាប់តែប្ដីរបស់គាត់បានស្ទុះចូលមកគ្រៀករួមយកផ្លែឡាមកបំរុងអាកសម្លាប់ចោល តែសំណាងល្អ ខ្លួនបានគាត់គ្រោះបានរើបំរាស់ក៍បណ្ដាលឲ្យរងរបួសស្រាលត្រង់ត្រជៀក។ ហើយបានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដល់រស់នៅជិតខាង។

ក្រោយពីកើតហេតុជនល្មើសជាប្ដីក៍ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្របែក បានធ្វើការឃាត់ខ្លួនបានភា្លមៗតែម្ដង។ បច្ចុប្បន្នជនល្មើសកំពុងសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្របែក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនិតិវិធីបន្ដ។ ដោយ អាត ចន្ធូ

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More