Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកសុខ ពេញវុធ ដឹកនាំកម្លាំងចុះបង្ក្រាបហ្គេមបាញ់ត្រីហើយ តែនៅឡើយក្នុងផ្សារសូរិយាម៉ល

ភ្នំពេញ៖ មានប្រជាពលរដ្ឋលាន់មាត់ថា ពិតជាល្បីមិនខាន ព្រោះបានឃើញហើយលោកសុខ ពេញវុធ ដែលជាអភិបាលខណ្ឌដូន​ពេញឡើងជំនួសលោកគួច ចំរើន ដឹកនាំគណ:បញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាបហ្គេមបាញ់ត្រីកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។​ ក្នុងការបង្ក្រាបនោះផង ដែរសមត្ថកិច្ច​បានដកហូតបានទូរហ្គេមបាញ់ត្រីចំនួន០១និងមានកៅអីចំនួន៧ផងដែរ បញ្ជូនទៅសាលាខណ្ឌដើម្បីធ្វើការរក្សារទុក។

ទោះយ៉ាងណាក៏ដោយនូវតែមានមតិខ្លះអបអរសារទរ និងមតិខ្លះរិះគន់ចំពោះលោក សុខ ពេញវុធ អភិបាលខណ្ឌថ្មីរូបនេះថា នៅ​មិនទាន់ឃើញ ចំនាត់ការណាមួយនៅឡើយទេ ចំពោះទីតាំងល្បែងហ្គេមបាញ់ត្រីជាង២០គ្រឿងលំអរចំកណ្តាលបេះដូងទីក្រុងនៃរាជធានីភ្នំពេញ ជ្រកក្រោមស្លាកយីហោ មណ្ឌលកំសាន្តក្នុងផ្សារសូរិយាម៉ល ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលមានថៅកែល្បីឈ្មោះ២នាក់នៅពីក្រោយមានឈ្មោះ ចែគង់ និង ហ៊ាហុង សម្របសម្រួលបើកដំណើរការយ៉ាងរលូន ចូលលេងទាំងចាស់ក្មេង យ៉ាងគគ្រឹកគគ្រេង។

ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខណ្ឌ ដូនពេញ លោកសុខ ពេញវុធ​ និងលោក ហ៊ួត​ ចាន់យ៉ារ៉ាន់​ អធិការខណ្ឌដូនពេញ មេត្តាជួយបោសសំអាតល្បែងស៊ីសងក្នុងមូលដ្ឋានផង ជាពិសេសហ្គេមបាញ់ត្រីជាង២០ទូរ នៅក្នុងផ្សារសូរិយាម៉ល ជ្រកក្រោមស្លាកយីហោ មណ្ឌលកំសាន្តគ្មានឃើញអាជ្ញាធរ ឬសមត្ថកិច្ចណាអើពើឡើយ៕

គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ចូលរួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រី កងកំលាំងមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្ត វិធានការបង្រ្កាបល្បែង ស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នក ឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេចបានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲរបស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ពលរដ្ឋសង្ឃឹមថាការអាជ្ញាធរ គ្រប់លំដាប់ជាន់ថ្នាក់អនុវត្តន៍ច្បាប់អោយបានស្មើៗគ្នា ទាំងចំពោះអ្នកមាន និងអ្នក ទាំងអ្នកតូច និងអ្នកធំ កុំអោយដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងថា “ច្បាប់អនុវត្តន៍បានតែ ចំពោះអ្នកក្រនោះ”៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More