Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្ទះសំណាក់ភូមិគ្រឹះប្ល៊ូហូម បេីកដៃអោយភ្ញៀវសេពគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខចុះបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យ ប្រុសស្រី១០ នាក់

ភ្នំពេញ:ដើម្បីភូមិសង្កាត់សុវត្តិភាពនាព្រឹកថ្ងៃទី១៧មករា២០១៧

នេះលោក វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជារមកលោកវរះសេនីយ៍ គួក សុខហួ អធិការរងខណ្ឌ ដឹកនាំកម្លាំងក្នុងមូលដ្ឋានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះសំណាក់ភូមិគ្រឹះប៊្លូហួមដីឡូលេខ២ផ្លូវ១៩៨២ ដែលស្ថិតនៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។លោកវរៈសេនីយ៍ គួក សុខហួ អធិការរងខណ្ឌសែនសុខបាន
ប្រាប់ថាដោយមានបញ្ជាពីសំណាក់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញដើម្បីធានាភូមិសង្កាត់សុវត្តិភាពសន្តិសុខក្នុងមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋទើបនៅព្រឹកថ្ងៃទី១៧មករានេះកម្លាំងនគរបាល ប៉ុស្តិ៍អាជ្ញាធរ ភូមិ សង្កាត់ រួមកិច្ចសហការគ្នាចុះធ្វើរដ្ឋបាលត្រង់ចំណុចផ្ទះសំណាក់ខាងលើក្រែងមាន បងតូចបងធំប្រមូលផ្តុំគ្នាប្រើលប្រាស់នូវគ្រឿងញៀនខុសច្បាប់។

ក្នុងកិច្ចប្រតិបត្តិការរដ្ឋបាលខាងលើជាលិទ្ធិផលសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបាន១០នាក់ស្រីម្នាក់និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

សមត្ថកិច្ចបានប្រាប់ថានៅក្នុងចំណោមជនសង្ស័យទាំង១០នាក់ដែលសនត្ថកិច្ចឃាត់ខ្លួនហើយយកមកធ្វើតេសទៅលើទឹកនោមភ្លាមៗឃើញថាក្នុងចំណោមនោះក្រោយពីធ្វើតេសហើយឃើញមានម្នាក់មិនមានផ្ទុកនូវសារធាតុបានអោយត្រឡប់ទៅផ្ទះវិញដោយឡែក០៩នាក់ទៀតត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌសែនសុខ។

ស្របពេលនេះដែរ បងប្អូនប្រជា ពលរដ្ឋសម្តែងនូវ សេចក្តីសាទរ ចំពោះ សកម្មភាព ចុះរដ្ឋបាល ពីសំណាក់សមត្ថកិច្ច អាជ្ញាធរដើម្បី រក្សានិងកាត់បន្ថយ អំពើហឹង្សា គ្រឿងញៀន និងចោរកម្ម ក្នុងមូលដ្ឋាន ។សមត្ថកិច្ចបានអំពាវនាវផងដែរដល់ម្ចាស់ផ្ទះសំណាក់ក៍ដូចបងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការ រវាង សមត្ថកិច្ចអាជ្ញាធរនិងប្រជាពលរដ្ឋដើម្បី
កាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋានជាពិសេសពាក់ព័ន្ធនិងទីតាំងសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀននេះតែម្តងកាលបើពលរដ្ឋមានសេចក្តីសុខនោះសមត្ថកិច្ចក៏មានសេចក្តីសុខដែរ ។

https://www.facebook.com/tnn.com.kh/videos/709956319180893/

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More