Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បើកបរក្នុងស្ថានភាពស្រវឹងដូលរបួសទាំងអ្នកឌុបទាំងអ្នកជិះ

ខេត្តត្បូងឃ្មុំ៖ កាលពីយប់ថ្ងៃទី16-មការ ឆ្នាំ2017 វេលាម៉ោង 17-30នាទី លើផ្លូវជាតិលេខ7ចំណុចមុខផ្ទះឈ្មោះលៀប ភាភេទប្រុស ស្ថិតនៅ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្ដាលអោយរបូសធ្ងន់ស្រាលបីនាក់និងរួមទាំងអ្នកបើកបរ។

តាមកាអោយដឹងរបស់ សមត្ថកិច្ចមានអោយដឹងថាអ្នករងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ
ទី១. ឈ្មោះ យ៉ាន យោភេទប្រុសអាយុ20ឆ្នាំជាតិខ្មែរនៅភូមិឃុំជាមួយ(របូសស្រាល)
ទី២. ឈ្មោះ ម៉ុន ស្រីឡៃភេទស្រីអាយុ27ឆ្នាំជាតិខ្មែរនៅភូមិឃុំជាមួយ(របួសធ្ងន់)ជាប្រពន្ធរបស់អ្នកឌុប
នឹងទី៣. ឈ្មោះ យ៉ាន យ័ន្តភេទប្រុសអាយុ30ឆ្នាំជាតិខ្មែរ នៅភូមិប្រផាត់ឃុំរកាពប្រាំស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ(របួសស្រាល)និងជាអ្នកបើកបរ
សមត្ថកិច្ចបានបន្តទៀតថាហេតុការណ៍នេះគឺបណ្ដាលមកពីរ បុរសឈ្នោះ យ៉ាន យ័ន្ត ដែលជាអ្នកបើកបរម៉ូតូនោះ ទំនងជាស្រវឹងស្រាទើបមិនអាចគ្រប់គ្រងស្ថានភាពបាន បើកបរពីទិសខាងលិច ទៅទិសខាងកើតដោយ ជិះ ម៉ូតូ ម៉ាក ZUZUKI VIVA ពណ៌ក្រហម ផ្លាលេខ ភ្នំពេញ 1J-7174 លុះដល់ចំណុចកើតហេតុខាងលើក៏បានដួលផ្ទុបទៅនិងថ្នល់តែម្ដង។ ផារ៉ុង

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More