Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កិច្ចប្រជុំស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ការប្រឆាំងអំពើពុករលួយ

សៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីកិច្ចប្រជុំស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ការប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ក្រោមអធិបតីភាពឯកឧត្តម នួន សុធិមន្ត ប្រធាននាយកដ្ឋានគតិយុត្ត ពាក្យបណ្ដឹង និងអន្តរជាតិ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមក្នុងអង្គពិធីនាឱកាសនោះរួមមានអស់លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ៣៥១នាក់។

ក្នុងពិធីបើក លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត បានអញ្ជើញឡើងមានមតិស្វាគមន៍ និងសំណេះសំណាល ដោយគូសបញ្ជាក់ថា ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាខ្លួនលោកផ្ទាល់ សូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថ្នាក់ដឹកនាំ នៃអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសឯកឧត្តម នួន សុធិមន្ត និងសហការីដែលបានចំណាយពេលវេលាដ៏មម៉ាញឹក ក្នុងពិធីផ្សព្វផ្សាយ នាពេលនេះ ជូនដល់កងកំលាំងនគរបាលខេត្តសៀមរាប ដើម្បីស្វែងយល់ អោយបានកាន់តែច្បាស់លាស់បន្ថែមទៀត លោកក៏បានសូមសំណូមពរ ដល់បណ្ដាកងកម្លាំងទាំងអស់ដែលមានមុខក្នុងឱកាសនេះ សូមឲ្យយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់ប្រសាសន៍ និងការពន្យល់ និងមានចម្ងល់ត្រូវហ៊ានសួរ និងក្រោយពីបញ្ចប់វគ្គផ្សព្វផ្សាយនេះទៅ អស់លោកត្រូវយកចំណេះដឹងទៅធ្វើការផ្សព្វផ្សាយបន្តដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋឲ្យបានយល់ដឹង និងរួមគ្នាក្នុងការអនុវត្តន៍ភារកិច្ចអោយបានល្អបន្ថែមទៀត។
ឯកឧត្តម នួន សុធិមន្ត ប្រធាននាយកដ្ឋាន បានអញ្ជើញឡើងធ្វើការផ្សព្វផ្សាយ ច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកកម្មច្បាប់ការប្រឆាំងអំពើពុករលួយ ឯកឧត្តមបានធ្វើការពន្យល់ និងបកស្រាយយ៉ាងក្បោះក្បាយជូនដល់អង្គពិធីទាំងមូល ដែលធ្វើឲ្យមន្ត្រីយើងបានយល់ដឹងកាន់តែស៊ីជម្រៅ និងច្បាស់លាស់។ អង្គពិធីបានដំណើរការរហូតដល់ម៉ោង១១ និង៣០នាទី នាថ្ងៃដ៏ដែលត្រូវបានបញ្ចប់ដោយជោគជ័យ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More