Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ច​ស្រុក​ស្រីសន្ធរ​ចុះ​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ និង​ចាក់​ព្រលែង​​កូន​ត្រី​ចូល​បឹង​ធម្មជាតិ​វិញ​

ខេត្តកំពងចាម:​ ឧបករណ៍​បទល្មើស​នេសាទ​ដែល​ធ្វើ​ឡើង​អំពី​សាច់មង​ក្រឡា​ញឹក​ ជា​ច្រើន​កន្លែង​កំពុង​តែ​បំផ្លិចបំផ្លាញ​ពូជ​ត្រី​គ្រប់​ប្រភេទ​ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ស្រីសន្ធរ​ចុះ​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ​ខែ​មករា​ ឆ្នាំ​២០១៧​ នៅចំណុច​បឹង​វាម​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាំ​យ៉ាម​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​។ប្រតិបត្តិការណ៍​នេះ​គឺមាន​ការ​ដឹកនាំ​ដោយ​លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការនគរបាលស្រុកស្រីសន្ធរ ដែល​មាន​ការ​សហការ​ណ៍​ជាមួយ​ មន្ត្រី​​រដ្ឋបាល​ជលផល​ ក្រុមប្រឹក្សាឃំុប្រាំយ៉ាម ប្រធានសហគមន៍នេសាទ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋផងដែរ។
ជាលទ្ធផល​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​រួមមាន​ លូស្បៃមុងចំនួន៤១មាត់ របាំប្រួលប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៦១៥ដើម​ និងកូនត្រី​ចម្រុះ​ចំនួន២៥kg ត្រូវបាន​ចាក់​ព្រលែង​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។
ក្រោយ​ពី​បង្ក្រាប​បទល្មេីសនេសាទ​ខាង​លើ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​រឹបអូស​ឧបករណ៍​បទល្មើស​ទាំង​នោះ​ យកទៅ​រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំយ៉ាម ដើម្បីរងចាំបទបញ្ជា​អនុវត្ត​បន្ត​ផងដែរ​ ៕ ផារ៉ុង

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More