Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្លាំងមែន! ហ៊ានយកថ្នាំញៀនទៅជួញដូរនៅផ្ទះខ្លួនឯង តែត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី១៧ មករា ២០១៧ ចំណុចកើតហេតុៈភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនល្មើសឈ្មោះ យស រតនា ហៅឌីណា ហៅច្បូក ភេទប្រុស អាយុ៣៥ ឆ្នាំ (ខ្មែរ)មុខរបរមិនពិត មាន ទីលំនៅ ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក ម្សៅក្រាមថ្លាពណ៍ស សង្ស័យសារធាតុញៀន ១២កញ្ចប់តូច ក្នង០១កញ្ចប់ តំលៃ១០$ (ដប់ដុល្លារ) និង ០១កញ្ចប់ធំ តំលៃ២៥០០០០រៀល ទូរស័ទ្ទដៃ០១គ្រឿង ពណ៍ខ្មៅ ម៉ាកNokia ចុចពិល ស៊ីម ០២ ម៉ូតូ ០១គ្រឿង ម៉ាកMSX ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1CS -7088។
លោកអធិការស្រុកកៀនស្វាយបានប្រាប់ថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងដូចខាងលើ ប្រជាពលរដ្ឋបាន រាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរថាឈ្មោះ យស រតនា បានចរាចរណ៍ថ្នាំញៀននៅ ផ្ទះរបស់ខ្លួន ក្រោយពីទទួលបានព័ត៌មានហើយ កំលាំងប៉ុស្តិ៍រដ្ឋបាលគគីរ បានសហការជាមួយកំលាំង ប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ ចុះដល់ផ្ទះឈ្មោះ យស រតនា ភេទប្រុសហើយធ្វើការឃាត់ ខ្លួន ឈ្មោះ យស រតនា ភេទប្រុសនិងដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់ធំ និង១២កញ្ចប់តូច ម៉ូតូ MSX មួយគ្រឿង ទូរស័ទ្ទដៃ០១គ្រឿង បញ្ចូនមកប៉ុស្តិ៍រដ្ឋបាលគគីរសួរនាំ និងបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តនិតិវិធីច្បាប់។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More