Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងក្រសួងពាណិជ្ជកម្មកម្ពុជា​និង​សភាពាណិជ្ជកម្មស្វីស

នៅព្រឹកថ្ងៃទី ១៨មករា នេះ ក្រោយពីបានអញ្ជើញតាមរថយន្តពីទីក្រុង Zurich មកដល់ទីក្រុង Davos ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនធំៗជាច្រើនរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហររដ្ឋអាមេរិក និងអ្នកវិនិយោគទុនមួយចំនួននៃទ្វីអាស៊ីដែលសរុបប្រមាណ១០០នាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសុន្ទរកថាអំពីសក្តានុពលវិនិយោគ ដែលបានផ្សាយ (LIVE) ផ្ទាល់កាលពីព្រឹកមិញនេះផងដែរ។

លោក Urs Lustenberger ប្រធានសភាពាណិជ្ជកម្មស្វីស អាស៊ី និង លោក Pierre Tami សហគ្រិនផ្នែកសង្គមពីប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។

សម្តេចតេជោ បានគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនទាំងអស់មកវិនិយោគនៅប្រទេសកម្ពុជា។ អ្នកវិនិយោគិនគឺអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចដែលជាសក្តានុពលដ៏សំខាន់របស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក៏មានការបើកអោយមានសំណួរចម្លើយដែលមាន ឯឧ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯឧ ទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន ឯឧរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និង ឯឧ រដ្ឋមន្រ្តីប្រតិភូអម សុខ ចិន្តាសោភា បានពន្យល់ និងឆ្លើយសំណួរជាច្រើនរបស់អ្នកវិនិយោគគិនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញក្រុមអ្នកវិនិយោគគិនទាំងអស់ទៅចូលរួមនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More