Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(Live) ប្រជាពលរដ្ឋចាប់បានពស់ថ្លាន់មួយគូ

រាជធានី​ភ្នំពេញ ៖ បុរសអ្នកបើកអាប៊ុលម្នាក់ខណះកំពុងឈូសឆាយព្រៃស្រាប់តែបានឃើញពស់ថ្លានមួយគូរក៍ហៅប្រជាពលរដ្ឋក្បែរនោះ​​នាំ​គ្នា​ចេញ​មក​ជួយ​ចាប់​។ករណីនេះបង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​​ម៉ោង​០៩និង៣០នាទីព្រឹកថ្ងៃទី​១៨ ខែមករាឆ្នាំ​២០១៧នៅដីឡូក្រុម០៣ភូមិអូរបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។តាមសំដីបុរសឈ្មោះ អេង សារិទ្ធ អាយុ៣៧ឆ្នាំមុខរបរបើក
អាប៊ុលស្នាក់នៅភូមិទ្រា២សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ
មានស្រុកកំណើតភូមិសំរុងឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុគាត់បានបើកអាប៊ុលមកឈួសឆាយព្រៃអោយគេខណះកំពុងឈូសស្រាប់តែបានឃើញពស់ថ្លាន់មួយក្បាលពេលនោះគាត់បានចុះបំរុងមកចាប់ស្រាប់តែឃើញមួយក្បាលទៀតទើបគាត់បានហៅប្រជាពលរដ្ឋក្បែរនោះមកជួយចាប់បានទាំង២ក្បាលតែម្តង។

ប្រភពបានប្រាប់ទៀតថាក្រោយពីចាប់បាន ហើយ​ពួក​គាត់​បាន​រាយការណ៍​ ប្រាប់​ទៅ​ខាង​សង្កាត់​ឲ្យ​មក​ទទួល​ពស់ថ្លាន់​២ក្បាលខាងលើ។ពស់ខាងលើនេះញីមានប្រវែង០៣ម៉ែត្រទំម្ងន់១៤កីឡូក្រាមចំណែកឈ្មោលមានប្រវែង២,២ម៉ែត្រទំម្ងន់០៦កីឡូក្រាម។
បច្ចុប្បន្នពស់ថ្លាន់ទាំង២ក្បាលបាន​យក​ទៅ​រក្សា​ទុក​នៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​រង់ចាំ​ប្រគល់​បន្ត​ទៅ​ខាង​អភិរក្ស​សត្វព្រៃ​យក​ទៅ​អភិរក្ស​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ចៀស​ផុត​ពី​ដៃ​ពួក​ជន​ទុ​ច្ច​រិ​ក​ដែល​មានគំនិត​អាក្រក់​ទៅ​ លើ​សត្វព្រៃ​មួយ​គូរនេះ​ក៏​ដូច​ជា​សត្វ​ដទៃ​ទៀត ៕

https://www.facebook.com/tnn.com.kh/videos/710499735793218/

https://www.facebook.com/tnn.com.kh/videos/710511969125328

 document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More