Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

កំពង់ចាម: នៅស្នងការដ្ឋាននគរបាលខេត្តបានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាល ជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន២៤០នាក់ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ចាប់ពីថ្នាក់អនុសេនីយ៍ឯក ដល់ព្រិន្ទបាលឯក ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត និងមានការអញ្ជេីញ ចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង១០ សរុបរួម ចំនួន២៨៥នាក់ ស្រី៤៨នាក់។

ក្នុងឱកាសនេះដែរលោក ឧត្តមសេនីយ៍ស្នងការបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនគរបាលដែលទើប នឹងបានបំពាក់ឋានន្តរសក្តិ និងតែងតាំងមុខតំណែងថ្មី ឲ្យយកអស់ស្មារតីខិតខំអនុវត្តភារកិច្ជជំនាញ ឲ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវយកចិត្តទុកដាក់លេីចំណុចមួយចំនួនដូចខាងក្រោមៈ
-ការគោរពវិន័យកងកម្លាំងនគរបាលជាតិ-ការកែប្រែឥរិយាបទឱ្យសក្តិសមជាមន្ត្រីនគរបាលជាតិ -ការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ -ទំនាក់ទំនងល្អជាមួយស្ថាប័ណផ្សេងៗ -សាមគ្គីភាពផ្ទៃក្នុង និងក្រៅអង្គភាពឱយបានល្អប្រសេីរ។

ជាពិសេស ត្រូវខិតខំអនុវត្តឲ្យបានខ្លាំងក្លាគោលការណ៍ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀន , បង្ក្រាបល្បែងស៊ីសង , បទល្មើសនេសាទ ខុសច្បាប់ , ការអនុវត្តច្បាប់ចរាចរផ្លូវគោក និងអនុវត្តផែនការបង្ការទប់ស្កាត់បទល្មេីសគ្រប់ប្រភេទនៅរដូវប្រាំង
ឆ្នាំ​២០១៧ និង ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នាពេលខាងមុខ​ឲ្យបានល្អប្រសេីរ៕ដោយ៖ កុល ផារុង

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More