សិស្សវិទ្យាល័យវត្តកោះម្នាក់​ និងមិត្តភ័ក្រ្តត្រូវនគរ​បាលខណ្ឌឬស្សីកែវឃាត់ខ្លួនខណ:រកឃើញថ្នាំញៀនពេលចុះទប់ស្កាត់បទល្មើស

 

ភ្នំពេញ៖យុវជន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តទៅតាមនីតិវិធីបន្ទាប់ពីឆែកឆេរនៅក្នុងខ្លួនរបស់ជនសង្ស័យឃើញមានថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន1កញ្ចប់។

 

លោកណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានអោយដឹងថាករណីខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១២និង១៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវខាន់សារិន ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឬស្សខីកែវណ្ឌឫស្សីកែវ។
លោកបន្តថាជនសង្ស័យទី១ឈ្មោះសុខ រី ភេទប្រុសអាយុ២០ ឆ្នាំមុខរបរសិស្សវត្តកោះ ថ្នាក់១២Aស្នាក់នៅ ភូមិ បឹងសាឡាង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញនិងទី២ឈ្មោះសុខ ព្រហ្មតុលា ភេទប្រុស អាយុ២២ឆ្នាំស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នាយរងផ្នែកព្រហ្មទណ្ឌលោក ម៉ៅ ចាន់ថុន បានឲ្យបណ្តាញព័ត៌មានTNNយើងដឹងផងដែរថាមុនការឃាត់ខ្លួនជនខាងលើកំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌឬស្សីកែវរួមជាមួយប៉ុស្ត៍ទាំង6បានបង្កើនការចុះអនុវត្តន៍ភារកិច្ចជាន់សភាពការណ៍បន្ថែមលើភារកិច្ចក្នុងរដូវកាលពិភពលោកបាល់ទាត់(យ៉រ៉ូ)បានធ្វើការល្បាតត្រួតពិនិត្យចំពោះសមាសភាពសង្ស័យដែលឆ្លៀតឱកាសធ្វើសកម្មភាពមិនល្អក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកស្កុបពីមីនីព៌ណសអត់ស្លាកលេខមានការសង្ស័យរួចទៅឃាត់ដើម្បីត្រួតពិនិត្យឆែកឆេរឃើញថ្នាំញៀននាំខ្លួនមកទីស្នាក់ការប៉ុស្តិ៍តែម្តង ៕

IMG-20160617-WA0013 IMG-20160617-WA0009 IMG-20160616-WA0183 IMG-20160616-WA0181 IMG-20160616-WA0180IMG-20160617-WA0039 1 of 5,008

ចំនួនអ្នកទស្សនា
  • 0
  • 335
  • 1,304
  • 8,909,966

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More