Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្នងការនគរបាលខេត្តកំពត​ ឧត្តមសេនីយ៌ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ សូមបងប្អូនជៀសវាងអោយឆ្ងាយពីគ្រៀងញៀន៖ ឃាត់ខ្លួនមនុស្ស៤នាក់ថ្នាំញៀនមួយចំនួនធំ

កំពត ៖ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកងអន្តរាគនម៏ពិសេសឃាត់ខ្លួនដោយដកហូតថ្នាំញៀនមួយចំនួន ក្នុងប្រតិបត្តិការណ៌បង្ក្រាបករណីគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៧​ វេលាម៉ោង២និង២៩នាទី​ ស្ថិតនៅចំនុចភូមិចង្កៀង​ខាងលិច ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែល​សមត្ថកិច្ច​បាន​ឃាត់នោះទី១- ឈ្មោះ យ៉ង់ មឿន ភេទប្រុស អាយុ២៩ឆ្នាំ ទី២​ឈ្មោះ​សុង ដារីន ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិចង្កៀងខាងលិច ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។​ ទី៣​ឈ្មោះ ភឹម វរះ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិចង្កៀងខាងកើត ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

នៅក្នុងរង្វង់ប្រិតិបត្តិការណ៏ខាងលើនេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន១១កញ្ចប់ធំតូច ប្រភេទម្សៅក្រាមពណ៌ថ្លា​ម៉ាទឹកក ដោយក្នុងនោះមានធំ៥កញ្ចប់ និងតូច៦កញ្ចប់ ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ស្នងការនគរបាលខេត្តកំពត​ ឧត្តមសេនីយ៌ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ បានអំពាវនាវដល់បងប្អូនកូនក្មួយម្តងហើយម្តងទៀត សូមមេត្តាជៀសវាងអោយឆ្ងាយអំពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាប្រភពនៃមហន្តរាយបង្កអោយកើតមានបទល្មើសផ្សេងៗ ដូចនេះបើយើងពុំទាន់បានប៉ះពាល់គ្រឿងញៀន សូមកុំព្យាយាមសាកល្បង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More