Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រមៀត ជាឱសព្យាបាលជំងឺរលាកក្រពះរ៉ាំរៃបាន ការពារពីមហារីកផ្សេងៗ

មហារីកក្រពេញប្រូស្តាតភេទបុរស សម្រាប់ស្រ្តីលេខមួយគឺស្បែកស្អាត ជួយចែករំលែកបន្តដល់អ្នកមានជំងឺនេះឲ្យបានដឹងផង!

#រមៀត
កាលខ្ញុំរលាកក្រពះ ខ្ញុំអោយភរិយាខ្ញុំបុកក្បាល រមៀតហើយពួតយកទឹក ចម្រាញ់យកតែទឹកវា។
ផលប្រយោជន៍ខ្លាំងចម្បងគឺៈ រោគរលាកក្រះ  មហារីកផ្សេងៗ មិនអាចកើតមាន ជាពិសេស សំរាប់បុរសចំពោះមហារីកក្រពេញប្រូស្តាត ។
សំរាប់ស្រ្តី លេខមួយគឺស្បែកស្អាត និងគ្មានកោសិការមហារីក មកនៅក្បែរ ។
តម្រូវការរួមមានៈ
– ក្បាលរមៀត ៥គីឡូ (មិនមែនដៃរមៀត)
– ត្បាល់បុក
– កូនកាំបិត
– ស្រោមដៃ
– សំបកដបទឹកសុទ្ធ
ចំណាំៈ ត្រូវប្រាកដថាជារមៀតធម្មជាតិសុទ្ធ ហាមទិញរមៀតនាំចូលពីប្រទេសជិតខាងពីព្រោះអាចប្រើថ្នាំគីមីហួសកម្រិត ។ ចូលទិញ
រមៀតកសិករខ្មែរយើង ។
*របៀបធ្វើៈ
១) ចិតសំបកក្បាលរមៀតអោយស្អាត
២) លាងទឹកអោយស្អាត
៣) ចិតចំណិតតូចៗ ហើយបុកអោយម៉ដ្ឋ (ហាមលាយទឹក)
៤) ពួតយកទឹក
៥) ចំរោះយកកាកចេញ ហើយច្រកទឹកវាក្នុងដបទឹកសុទ្ធ
*របៀបទទួលទានៈ
– មួយថ្ងៃ មួយដង ពេលព្រឹក ពិសារមុនបាយ
– ក្រឡុកទឹករមៀតបន្តិចមុនពេលចាក់ពិសារ ពីព្រោះកំណកម្សៅរមៀតនៅខាងបាតដបជាឱសថពិសេស
– ចាក់ចូលកែវ លាយអំបិលបន្តិច
(ហាមលាយស្ករ) កូរឲ្យសព្វហើយពិសា។
*ចំណាំៈ
១) ពេលពិសាហើយ ហាមហូបទឹក
២) ត្រូវពិសាមុនអាហារពេលព្រឹក ៣០នាទី ១ថ្ងៃតែ១ពែងនេះទេ ហូបរយៈពេល១អាទិត្យ។
*ការរក្សាទុកៈ
១) ដាក់នៅកន្លែងដែលមិនត្រូវពន្លឺ និងកំដៅថ្ងៃអាចឲ្យវាខូចគុណភាព
២) ដាក់អោយឆ្ងាយពីដៃក្មេង
*អការៈក្រោយពេលទទួលទានៈ
– ចង់ក្អួត តែត្រូវព្យាយាមកុំឲ្យក្អួត
– ភ្នែករាងលឿងបន្តិច តែមិនជាបញ្ហាចោទ
– នោមរាងលឿងបន្តិច វាជារឿងធម្មតា
ផលប្រយោជន៍បន្ថែមសូមធ្វើការបកប្រែខិតប័ណ្ណ
ដែលបានភ្ជាប់ ឬស្រាវជ្រាវបន្ថែម ។
ប្រភពពីលោក៖ ហ៊ុល សេដ្ឋា
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More