Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(ផ្សាយផ្ទាល់) ពស់ថ្លាន់ចំនួន០៤ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់អោយទៅខាងអភិរក្សសត្វព្រៃ

ភ្នំពេញ៖ ពស់ថ្លាន់ចំនួន០៤ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់អោយទៅខាងអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅក្រោយពីគាត់ចាប់បានជាបន្តបន្ទាប់។កាលពីយប់ថ្ងៃទី១៨មករារហូតដល់ព្រឹកថ្ងៃទី១៩មករា២០១៧ខាងអភិរក្សមកទទួដល់ផ្ទះគាត់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។បុរសដែលចាប់ពស់ឈ្មោះ សុខ នាង អាយុ៣៤ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។មានស្រុកកំណើតភូមិតាននឃុំត្នោតស្រុកបាទីខេត្តតាកែវ។

ប្រភពបានប្រាប់ថាមុនចាប់ពស់ទាំងនេះបានគឺក្រោយពីមានមទារបស់គាត់ផ្អើក៍ចេញមកមើលស្រាប់តែឃើញពស់ថ្លាន់ចំនួន ២ ក្បាលបានលូនមករកចាប់មាន់ទាពេលឃើញដូចនោះក្រុមគ្រួសារគាត់ក៍នាំគ្នាចាប់បានចំនួន២ក្បាលយកមកដាក់ក្រុងទ្រុងរំលងបានមួយថ្ងៃស្រាប់តែបានឃើញ២ក្បាលទៀតពួកគាត់ក៍បានចាប់ទុកទៀតរហូតដល់ទៅ៤ក្បាលក្រោយពីបានហើយគាត់ក៍បានទំនាក់ទំនងមកមេភូមិហើយមេភូមិបានទំនាក់ទំនងបន្តមកលើនិងបានហៅខាងអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅតែម្តង។

ប្រភពដដែលបានប្រាប់ទៀតថាកន្លងមកមាន់ទារបស់គាត់តែងតែបាត់អស់ជាច្រើនក្បាលមិនដឹងមូលហេតុដោយដាក់ការសង្ស័យថាមានចោរលួចចាប់តែតាមការពិតមានពស់ថ្លាន់ចាប់ស៊ីសោះ។

បច្ចុប្បន្នពស់ថ្លាន់ចំនួន០៤ក្បាលខាងលើបានប្រគល់អោយខាងងអភិរក្សសត្វព្រៃមកទទួលយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅរួចរាល់ហើយ។

https://www.facebook.com/tnn.com.kh/videos/711034122406446/}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More