Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សង្ឃក្លែងក្លាយ២នាក់ដើររៃអង្គាសប្រាក់ត្រូវអាវុធហត្ថស្រុកមង្គបុរីឃាត់ខ្លួន

បន្ទាយមានជ័យ៖​ យុវជន២នាក់ក្នុងចំណោម៥នាក់ ដែលដើរគ្រងស្បង់ជីវរក្លែងក្លាយ ដើររៃអង្គាសប្រាក់នៅផ្សារមង្គលបុរី ត្រូវបានកម្លាំងអាវុធហត្ថស្រុកមង្គបុរី ឃាត់ខ្លួន ក្រោយពីអាជីវករនៅផ្សារមង្គលបុរីរាយការណ៍ទៅកម្លាំងអាវុធហត្ថ។ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈកម្លាំងអាវុធហត្ថចុះដេញចាប់ខ្លួនសង្ឃក្លែងក្លាយទាំងនោះ។

ប្រភពដដែលបានអោយដឹងទៀតថា សង្ឃ្លែងក្លាយ២នាក់នោះមានឈ្មោះ សម្បត្ តិ​ហេង ភេទប្រុស អាយុ២១ឆ្ នាំនិង សម្បត្តិ បោន ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់មានមុខរបរមិនពិតប្រាកដ  និងជាបងប្អូនបង្កើតនិងគ្នា បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងស្វាង ឃុំលាងដៃ ស្រុកអង្គរជុំ ខេត្តសៀមរាប។

អាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់អោយដឹងថា កាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អាជីវករនៅផ្សារស្រុកមង្គល​បុរី​ បានឃើញព្រះសង្ឃ៥អង្គ ដើរចែកក្រដាសកម្មវិធីបុណ្យ រៃអង្គាសប្រាក់ ពីក្រុមអាជីវករដើម្បីកសាងវត្ត។ ដោយមានការសង្ស័យក្រុមអាជីវករ​ ក៏រាយការណ៍ទៅអាវុធហត្ថស្រុកមង្គលបុរី ។

ភ្លាមៗនោះមិនយូរប៉ុន្មាន កម្លាំងអាវុធហត្ថបានចុះទៅឃាត់ខ្លួនចំនួនបានយុវជន២នាក់ កំពុងក្រងស្បង់ជីវរ និងបក្ខពួក៣នាក់ទៀតគ្រាន់តែឃើញអាវុធហត្ថទៅដល់ នាំគ្នារត់គេចខ្លួនបាត់អស់។ជនទាំង២នាក់បន្ទាប់មកបញ្ជូនយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថនៅស្រុកមង្គលបុរី។

ក្រោយការសាកសួរពួកគេបានឆ្លើយសារភាពថានៅមុខមន្ត្រីងាវុធហត្ថថា ពួកគេត្រូវបានជួលដឹកតាមរថយន្តពីក្រុងប៉ោយប៉ែតមកដាក់ដើររៃអង្គាសប្រាក់នៅផ្សារស្រុកមង្គលបុរី យកទៅបែកចែកគ្នា។ ពួកគេបានបន្តថាការសម្រេចចិត្តធ្វើបែបនេះដោយសារឳពុកម្តាយមានជីវភាពក្រីក្រ ហើយមានមេខ្យល់ល្បួងនាំមកធ្វើជាសង្ឃក្លែងក្លាយ ដើម្បីដើររៃអង្គាសប្រាក់បានចែកគ្នាសល់ប៉ុន្មានយកទៅផ្គត់ផ្គង់ជីវភាពឳពុកម្តាយនៅស្រុក។​

ពួកគេបានបន្ថែមថានេះជាលើកទី២ហើយ ដោយពួកគេមានគ្នា៥នាក់ មកធ្វើសកម្មភាពដើររៃអង្គាសប្រាក់ក្នុងខេត្តបន្ទាយមានជ័យ ដោយប្រមូលបានប្រាក់ជាង១០ម៉ឺនរៀល។

បច្ចុប្បន្នជនបោកប្រាស់ខាងលើត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ ក្រោយពីកោះហៅឳពុកម្តាយ និងនិមន្តអញ្ជើញ​ព្រះអនុគុណខេត្តបន្ទាយមានជ័យ មកដោះស្បង់ជីវរចេញ និងសមត្ថកិច្ចធ្វើការអប់រំពួកគេ អោយបញ្ឈប់សកម្មភាពដែលធ្វើអោយប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More