Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ករណីទុសេខ្សែភ្លើងឆេះឃ្លាំង ក្នុងរោងចក្រ QMI រលត់ហើយ

ខេត្តកណ្តាល៖ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីទុសេខ្សែភ្លើង ឆេះឃ្លាំង ក្នុងរោងចក្រ QMI ត្រូវបានក្រុមរថយន្តពន្លត់អោយរលត់ទាំងស្រុងនៅវេលាម៉ោង ២១ និង៣០ នាទី ថ្ងៃទី១៩ មករា ២០១៧ ដោយ ប្រើប្រាស់ទឹកអស់០៤រថយន្ត និង ទឹករបស់រោងចក្រមួយចំនួន និង បំពង់ពន្លត់អគ្គីភ័យរបស់រោងចក្រអស់ចំនួន ៥៣បំពង់។សមត្ថកិច្ចបានប្រាប់ថានៅថ្ងៃទី១៩ មករា ២០១៧វេលាម៉ោង់ ២០ម៉៤៥នាទី មានករណីអាគ្គីភ័យ ឆេះ ឃ្លាំង ក្នុងរោងចក្រQMI ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ មន្ត្រីជំនាញប្រាប់ថា ទំហំនៃខាត អាគារឃ្លាំង០១ខ្នងធ្វើពីថ្មបេតុង ប្រក់ស័ង្កសី ទំហុំ៦x៤ កំពស់៣ម៉ែត្រ (ស្នាមប្រេះ) ទូរ ឈើចំនួន ០៣ ម៉ាស៊ីនបោកខោអាវ ចំនួន០២ សាឡុងចំនួន ០៣ (សាឡុងពូក) ធុងបាស់ចំនួន០២ ធុងថ្នាំអូសាវ៉ែលលាងបន្ទប់ទឹកចំនួន១០ធុង ធ្នើដែកក្រាលក្តាឈើចំនួន០៤ អាំភ្លី(ចាក់ម៉េក្រូ)ចំនួន០១ សំបកដបទឹកសុទ្ធ(ថ្មី)ចំនួន៤៦០០សំបកដប និងសម្ភារៈបន្ទាប់បន្សំមួយចំនួន ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More