Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទិញថ្នាំញៀនពីមុខពេទ្យលោកសង្ឃ ទៅចែកចាយបន្តនៅខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន(ម៉ាទឹកកក)ម្នាក់ រឹបអូស សារធាតុញៀន(ម៉ាទឹកកក)០៣កញ្ចប់ ក្នុងនោះ០២កញ្ចប់ធំ និង០១កញ្ចប់មធ្យម។ ការឃាត់ខ្លួន នេះធ្វើឡើងនៅ វេលាម៉ោង២០:៣០នាទី ថ្ងៃទី១៩ មករា ២០១៧ នៅចំណុចផ្លូវលំភូមិត្រពាំងសុក្រម ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនសង្ស័យ ឈ្មោះ ប៉ែន ទីណា ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ស្នាកនៅ ម្តុំផ្សារកាណា ឌីយ៉ា ភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែន រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖
១-ម្សៅក្រាមថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០៣កញ្ចប់ក្នុងនោះ០២កញ្ចប់ធំនិង០១កញ្ចប់មធ្យម។
២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង។
លោកអធិការស្រុកអង្គស្នួលប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញ អធិការដ្នាននគរ បាលស្រុកបានទទួលព័ត៏មានថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើទើប កម្លាំងជំនាញបានចុះទៅបង្រ្កាបបានម្នាក់។
តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះ ប៉ែន ទីណា ខាងលើឆ្លើយថាថ្នាំញៀនទាំងអស់នេះខ្លួនទិញ ពីមុខសញ្ញានៅមុខពេទ្យលោកសង្ឃ(មិនស្គាល់ឈ្មោះ) យកមកលក់បន្តតម្លៃ២២០ដុល្លា។
បច្ចប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធីច្បាប់។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More