វាយប៉ងសម្លាប់នៅសង្កាត់ទឹកថ្លា​ បុរស​ម្នាក់​ស្លាប់ពេលបញ្ជូនមកពេទ្យលោកសង្ឃ​ (video)

 

ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ខណ: ដែលបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពី ជនរងគ្រោះខាងលើបានវាយតបគ្នាជាមួយបក្សពួកមួយក្រុមទៀតនៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពពត៍មានពីសាក្សីដែលបានសាកសួរអ្នកដែលយក ជនរងគ្រោះមកមន្ទីរពេទ្យ និងជាម្ចាស់ផ្ទះជួលផងនោះ បានអោយដឹង
ថា កាលពីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦ ជនរងគ្រោះបានវាយតបគ្នាជាមួយបក្សពួកមួយក្រុមទៀត  ហើយត្រូវជនមួយក្រុមនោះវាយយ៉ាងដំណំទំនងបំនងសម្លាប់ចោល តែជនរងគ្រោះ បានរត់ចូលមកដល់បន្ទប់ជួលវិញ ទើបបណ្តាលអោយ ជនអស់ទាំងនោះដកថយចេញទៅវិញ តែជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរ ស្ទើរដាច់ខ្យល់ទៅហើយ ភ្លាមនោះ
ត្រូវបានម្ចាស់ផ្ទះជួល ដឹកយកមកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសម:តែម្តង ហើយម្ចាស់ផ្ទះជួលនោះក៏ត្រឡប់ទៅផ្ទះវិញដោយមិនបន្តនិយាយអ្វីទាំងអស់ បើទោះជាមានគេសួរថាតើការរត់ចូលមកផ្ទះជួលវិញនោះនៅចំណុចណា ឬក៏ជនរងគ្រោះឈ្មោះអីក៏ដោយ ក៏មិនមានការឆ្លើយតបឡើយ ហើយចេញទៅបាត់ស្រមោលតែម្តង។ ដោយឡែកជនរងគ្រោះលុះពេលបញ្ជូន មកដល់មន្ទីរពេទ្យ ក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជិវិតទៅហើយ ។
បន្ទាប់មកខាងមន្ទីពេទ្យបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យធ្វើកោសល្យវិច្ចយ័ទៅលើសព្វបានអោយដឹងថាការស្លាប់របស់ជនរងគ្រោះដោយសារឃាតកម្ម។

បច្ចប្បន្នសពត្រូវបានតំកល់ទុកក្នុងមន្ទីពេទ្យព្រះកុសមៈរងចាំស្វែងរកបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ខេង ប៊ុនធឿន

Screenshot_2016-06-17-18-13-33 Screenshot_2016-06-17-18-13-18 1 of 5,007

ចំនួនអ្នកទស្សនា
  • 0
  • 66
  • 1,653
  • 8,908,393

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More