Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ដើរលេងសប្បាយត្រឡប់មកវិញចោរគាស់យកម៉ូតូទៅបាត់ Zoomer X

ភ្នំពេញ៖ យុវជនម្នាក់ទុកម៉ូតូ២គ្រឿងនៅក្នុងបន្ទប់ជួលចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្កិរហូតដល់ជិតភ្លឺទើបត្រឡប់មកវិញត្រូវក្រុមចោរឆ្កិះសោរទ្វារដែកបន្ទប់ ជួលយកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្តិសុភាព។ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៦ ផ្លូវបេតុង ភូមិទួលសង្កែខណ្ឌឬស្សីកែវ។

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះភាព វិនណា ភេទប្រុសអាយុ២០ឆ្នាំ មានមុខរបរបញ្ចូលបទភ្លេងទូរស័ព្ទ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបន្ទាយអង្ក្រង ឃុំអង្លុងត្នោត ស្រុកគគរ ខេត្តពោធិ៍សាត់ ។

ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពលួចយកទៅនោះម៉ាកZOOMERXសេរីឆ្នាំ២០១៦ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1FZ-0157 ចំណែកឯម៉ូតូ១គ្រឿងទៀតដែលទុកជិតគ្នាមិនបាត់នោះម៉ាកស៊ុយសាគីវីវ៉ាសេរីឆ្នាំ២០០៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1L-4365។

ប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១០យប់ថ្ងៃទី១៩ រូបគេបានទៅដើរលេងនៅខាងក្រៅ ខណៈចេញដំណើរស្រាប់តែម៉ូតូម៉ាកZOOMER X បែកកង់ក្រោយ ហើយដោយសារយប់ពេកគ្មានជាងប៉ះកង់ ក៏សំរេចចិត្តអូសម៉ូតូចូលទុកក្បែរនិងម៉ូតូម៉ាកស៊ុយសាគីវីវ៉ានៅក្នុងបន្ទប់ជួលរួចចាក់សោរទ្វារបន្ទប់ជួលត្រឹមត្រូវ។

ជនរងគ្រោះបានបន្តឱ្យដឹងទៀតថាបន្ទាប់ពីចាក់សោររួចរាល់ហើយរូបគេបានឡើងជិះម៉ូតូជាមួយមិត្តភក្កិទៅដើរលេងខាងក្រៅអស់ចិត្តរហូតដល់ម៉ោង៣នងិ៥០នាទីទាបភ្លឺហើយត្រូវបានមិត្តភក្កិជូនមកបន្ទប់ជួលវិញខណៈពេលមកដល់បន្ទប់ជួលស្រាប់តែឃើញទ្វារបន្ទប់ជួលចំហរក៏រត់ចូលទៅមើលនៅក្នុងបន្ទប់ស្រាប់តែមិនឃើញម៉ូតម៉ាក ZOOMERXឃើញតែម៉ូតូម៉ាកស៊ុយសាគីវីវ៉ា ហើយ ក៏មានការភ្ញាក់ផ្អើលឆោរឡោ រួចរូបគេនិងមិត្ត៣ នាក់ជិះម៉ូតូជិះដើររករហូតដល់ភ្លឺនៅតែមិនឃើញបានរត់មកដាក់ពាក្បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែឱ្យជួយអន្តរាគមន៍៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More