Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្មេងស្រីបាត់ខ្លួនពីផ្ទះ ត្រូវអាវុធហត្ថខេត្តកណ្តាលរកឃើញវិញហើយ

ខេត្តកណ្តាល៖  នៅថ្ងៃទី 19.01.2017 នេះ បន្ទាប់ពីបានទទួលព័ត៌មានដែលផ្សព្វផ្សាយតាមប្រពន្ធ័ព័ត៌មានសង្គម facebook ស្តីពីករណីបាត់ប្អូនស្រី ឈ្មោះ សឿន សុគន្ធដែលចេញពីផ្ទះនៅភូមិ ព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល តាំងពីថ្ងៃទី ១៦. ០១ .២០១៧ រហូតមកដល់ថ្ងៃទី ២០. ០១. ២០១៧ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានផ្តល់នូវមតិដឹកនាំ និងដាក់បញ្ជាដល់មន្ទីរជំនាញ និង មូល ដ្ឋានកងរាជអាវុធហត្ថស្រុក ក្រុងទាំងអស់ អោយធ្វេីការស្រាវជ្រាវជាបន្ទាន់ដើម្បី ស្វែងរកក្មេងស្រីដែលបានបាត់ ខ្លួនអោយអស់ពីសមត្ថភាព ។


ឆ្លេីយតបតាមមតិដឹកនាំដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល បានចុះស្រាវជ្រាវ និងសាកសួរព័ត៌មានពីអាណាព្យាបាលក្មេងស្រីរួចមករយៈពេលត្រឹមតែ7ម៉ោងជាងប៉ុណ្ណោះ កំលាំង អហ ស្រុកខ្សាច់កណ្តាលបានរកឃើញក្មេងស្រីនោះនិងបានយកទៅប្រគល់ជូនអាណាព្យាបាលវិញ។


ក្នុងឱកាសនោះដែរអាណាព្យាបាលក្មេងស្រីក៍បានថ្លែងអំណអរគុណយ៉ាងជ្រាលជៅដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ ដែលមានភាពឆ្លាតវៃក្នុងការដឹកនាំបញ្ជា និងចាត់វិធានការស្រាវជ្រាវ បង្ការ បង្ក្រាបបទល្មេីស និងសង្រ្គោះប្រជាពលរដ្ឋក្នុងខេត្តទូទាំងបានទួលជោគជ័យជាបន្តបន្ទាប់ ហេីយទាន់ពេលវេលា ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More