Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update: ខឹងឪពុកម្តាយស្តីបន្ទោស បន្តិចបន្តួច រត់បាត់ពីផ្ទះ តែត្រូវអាវុធហត្ថខេត្តកណ្តាលរកឃើញមកវិញ

ខេត្តកណ្តាលៈ អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង បទបញ្ជាយ៉ាងហ្មឹងម៉ាត់ ឯឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត ។ជាក់ស្តែង នៅថ្ងៃទី 19.01.2017 នេះ បន្ទាប់ពីបានទទួលព័ត៌មានដែលផ្សព្វផ្សាយតាមប្រពន្ធ័ព័ត៌មានសង្គម facebook ស្តីពីករណីបាត់ប្អូនស្រី ឈ្មោះ សឿន សុគន្ធដែលចេញពីផ្ទះនៅភូមិ ព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល តាំងពីថ្ងៃទី ១៦. ០១ .២០១៧ រហូតមកដល់ថ្ងៃទី ២០. ០១. ២០១៧ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បញ្ជាដល់មន្ទីរជំនាញ និង មូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រុងទាំងអស់ក្នុងខេត្ត អោយធ្វេីការស្រាវជ្រាវ ស្វែងរកក្មេងស្រីដែលបានបាត់ ខ្លួនអោយអស់ពីសមត្ថភាព ។

ឆ្លេីយតបតាមមតិដឹកនាំដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយមេបញ្ចាការស្រុក សហការជាមួយមន្ទីរជំនាញខេត្ត បានចុះស្រាវជ្រាវ និង សាកសួរពត័មានពីអាណាព្យាបាលក្មេងស្រីរួចមករយៈពេលត្រឹមតែ 7ម៉ោងជាងប៉ុណ្ណោះ កំលាំង អាវុធហត្ថបានរកឃើញក្មេងស្រីនោះនិងបានយកទៅប្រគល់ជូនអាណាព្យាបាលវិញ។
ក្នុងឱកាសនោះដែរអាណាព្យាបាលក្មេងស្រីក៍បានថ្លែងអំណអរគុណយ៉ាងជ្រាលជៅដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ និង មេបញ្ជាការស្រុក ដែលមានភាពឆ្លាតវៃក្នុងការដឹកនាំបញ្ជា និងចាត់វិធានការស្រាវជ្រាវ តាមរកកូនគាត់ឃើញបានដោយជោគជ័យទាន់ពេលវេលា មិនមានរបួសស្មាម។

1 of 4,886

ចំនួនអ្នកទស្សនា
  • 1
  • 878
  • 1,898
  • 8,761,329

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More