Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តស្ទូចបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍មកកៀបជាប់បង្គោលភ្លើង VIDEO

ភ្នំពេញ៖ រថយន្តស្ទូចបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍មកកៀបជាប់បង្គោលភ្លើងតែសំណាងល្អមិនមានអ្នករងគ្រោះគ្រាត់តែខូចខាតរថយន្តនិងទ្រេតបង្គោលខ្សែរភ្លើង។ហេតុការណ៍គ្រោះថ្នាក់នេះកាលពីម៉ោង១០និង០០ព្រឹកថ្ងៃទី២១មករា២០១៧
នៅចំណុចផ្លូវ១០១៩កែង១៩៧០ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។អ្នកបើករថយន្តស្ទូចឈ្មោះគឹម ហាក់ ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
អ្នកបើករថយន្តបាញ់ស៊ីម៉ងមត៍ឈ្មោះហុន ចាន់រ័ត្ន អាយុ២៣ឆ្នាំស្នាក់នៅភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីអ្នកបើករថយន្តស្ទូចបានប្រាប់ថានៅមុនកើតហេតុគាត់បើករថយន្តស្ទូចម៉ាកHYUNDAI ពណ៌ សពាក់ស្លាកលេខភ្នំពេញ 3B-2980ដោយដឹកបន្ទះសង្ក័សីតាមផ្លូវ១០១៩ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តបាញមស៊ីម៉ង់ត៍ម៉ាកHYUNDAI ពណ៌ លឿងពាក់ស្លាកលេខភ្នំពេញ5A-1093ជារបស់ក្រុមហ៊ុនលាយស៊ីម៉ង់ត៍BSTបើកឆ្លងផ្លូវ១៩៧០ក្នុងទិស ដៅពីលិចទៅកើតពេលនោះគាត់បានសុំភ្លើងទៅមុនតែរថយន្តបាញ់ស៊ីម៉ង់មិនព្រមបង្អង់គាត់ក៍ជាន់ហ្វ្រាំងបណ្តាលអោយបុកប៉ះនិងកៀបរថយន្តជាប់បង្គោលខ្សែរភ្លើងតែម្តងសំណាងល្អមិនមានអ្នករងគ្រោះគ្រាត់តែខូចខាតរថយន្តនិងទ្រេតបង្គោលខ្សែរភ្លើង។
ក្រោយកើតហេតុកម្លាំងចរាចរណ៍ខណ្ឌបានចុះវាស់វែងនិងយករថយន្តទាំង២គ្រឿងអោយអែបម្ខាងដើម្បីកុំអោយស្ទះចរាចរណ៍ហើយដំណាងរថយន្តសងខាងធ្វើការចរចារគ្នាចុងក្រោយខាងរថយន្តស្ទូចបានព្រមសងសំណងថ្លៃខូចខាតទៅខាងរថយន្តបាញ់ស៊ីម៉ង់ត៍ចំនួន៦០ដុល្លានិងខាងបង្គោលភ្លើងអគ្គីសនីចំនួន១០០ដុល្លាបញ្ចប់រៀងៗខ្លួន។

https://www.facebook.com/tnn.com.kh/videos/712059295637262/

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More