Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នៅរសៀលនេះ មានករណីអគ្គីភ័យឆាបឆេះខូចខាតផ្ទះ២ខ្នង ក្នងក្រុងសួង

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីនៅភូមិជ្រៃបឹតមាស សង្កាត់វិហារលួង ក្រុងសួង មានករណីអគ្គីភ័យ បណ្តាអោយឆេះខូចខាតផ្ទះ២ខ្នង(១ខ្នង១០០% ម្ចាស់មិននៅផ្ទះ ចាក់សោរពីក្រៅ ១ខ្នងទៀតឆេះអស់ ៣០%)

សមត្ថកិច្ច គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង៤និង០៥នាទី ដោយប្រើប្រាសទឹក១៣ឡាន ចូលរួមអន្តរាគមន៍ឡានទឹកបន្ថែមពី ស្រុកត្បូងឃ្មុំ ស្រុកអូរាំងឪ ស្រុកពញាក្រែក និងស្នងការដ្ឋានខេត្តកំពង់ចាម ព្រមទាំងក្រុមហុ៑នធ្វើផ្លូវផងដែរ ។
ជុំវិញអគ្គិភ័យខាងលើ  សមត្ថកិច្ចមិនទា​ន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។

ជាចុងក្រោយនេះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះលោកស្នងការនគរបាលខេត្តកំពង់ចាម និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន បានជួយសហការជួយពន្លត់ភ្លើងអោយគ្រប់គ្រងបាននៅពេលនេះ។

អត្ថបទ:ដំរីស
រូបភាព TBK1

1 of 4,889

ចំនួនអ្នកទស្សនា
  • 0
  • 1,331
  • 2,045
  • 8,763,827

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More