Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរថ្នាំញៀនប្រុសស្រី3នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនមុខពេទ្យលោកសង្ឃ VIDEO

ភ្នំពេញៈ មួយរយះពេលចុងក្រោយនេះនៅអធិការដ្ឋនគរបាលខណ្ឌសែនសុខចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់តែម្តងមិនថាយប់ឫក៍ថ្ងៃឡើយគឺធ្វើអោយដូចភ្លៀងរលឹមក្រោមការដឹកនាំពីលោកវរៈសេនី៍ឯក ម៉ក់ ហុង អធិការខណ្ឌ ។

ជាក់ស្តែងនាព្រឹកថ្ងៃទី២១ មករា២០១៧ នេះលោកវរះសេនីយ៍គួក សុខហួ អធិការងខណ្ឌនិងលោក អនុសេនីយ៍ឯក យឹម ដាវុធ
នាយផ្នែកព្រហ្មទណ្ឌខណ្ឌបានដឹងនាំកូនចៅចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានដោយឃាត់ខ្លួន បាជនសង្ស័យ០៣នាក់ក្នុងនោះស្រី២នាក់ដកហូតថ្នាំញៀន០៩កញ្ចប់ធំមួយនិងឧបករណ៍ប្រើប្រាស់មួយចំនួននៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យខាងលើទី១ឈ្មោះឆេង លីម ភេទប្រុសអាយុ២១ ឆ្នាំមុខរបរមិនពុតប្រាកដស្នាក់នៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះចាន់ វាសនា ភេទស្រីអាយុ ៣២ឆ្នាំមុខរបរមិនពិតប្រកដស្នាក់នៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌ សែនសុខ។ទី៣ឈ្មោះឈឿន ស្រីមុំ ភេទ ស្រីអាយុ២៨ឆ្នាំនាំមុខរបរមិនពិតប្រកដស្នាក់នៅចំណុចភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌ សែនសុខ។

លោកវរសេនីយ៍គួក សុខហួ អធិការរងខណ្ឌបានមានប្រសាសន៍ថាក្រោមការដឹកនាំរបសមលោកវរៈសេនីយ៍ឯកម៉ក់ ហុង អធិការខណ្ឌនិងដោយមានបទបញ្ជា ពីលោកអគ្គស្នង ការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋ បាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមតែម្តងព្រមទាំងដក ហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាតូចធំ០៩កញ្ចប់សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសាយ៉ាងណាក៍ដោយក៍មិនចេះអស់ដែលហើយយើងសង្គេតឃើញថាក្នុងខែនេះគំលាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តងមិនថាយប់ឫក៍ថ្ងៃឡើយ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

https://www.facebook.com/tnn.com.kh/videos/712081602301698/

1 of 4,893

ចំនួនអ្នកទស្សនា
  • 1
  • 344
  • 1,736
  • 8,766,583

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More