Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរថ្នាំញៀនជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកោះធំ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ១០ និង ១០នាទី នៅចំនុចបន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ជនសង្ស័យ៖ ឈ្មោះ ង្វៀង យ៉ាំងម៉ឺន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។ មុខរបរ កម្មករ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក
១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៦កញ្ចប់តូច ។
២-ថ្នាំញៀនគ្រាប់អ៊ីស្តាស៊ី MDMA (ប្រភេទថ្នាំគ្រវី) ចំនួន ០៩គ្រាប់។
៣-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
៤-ឧបករណ៍កែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៥-អាវុធមុខស្រួច(ដាវ)ចំនួន ០១ដើម ។

ប្រភពពីលោកវរះសេនីយ៍  ឈឿន ប៊ុនឆន អធិការស្រុកកោះធំបានប្រាប់ ធី អិន អិន ថា  កាលពីពេលវេលាកើតហេតុខាងលើ សមត្ថ កិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះបង្ក្រាបមុខសញ្ញាលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចបន្ទប់ជួល ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ពេលចុះដល់បន្ទប់ជួលខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ង្វៀង យ៉ាំងម៉ឺន ហើយឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ០៦កញ្ចប់តូច ថ្នាំគ្រាប់អ៊ីស្តាស៊ី MDMA ចំនួន ០៩គ្រាប់ និងសម្ភារៈកែច្នៃសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងបន្ទប់ជួលនោះ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More